វីដេអូឈឺចាប់ស៊ីហ្គេមឆ្នាំ២០១៥៖ U22 កម្ពុជាចាញ់ U22 ឥណ្ឌូណេស៊ី ៦-១ មុនប៉ះគ្នាឆ្នាំនេះ
- 2017-08-10 03:57:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូឈឺចាប់ស៊ីហ្គេមឆ្នាំ២០១៥៖ U22 កម្ពុជាចាញ់ U22 ឥណ្ឌូណេស៊ី ៦-១ មុនប៉ះគ្នាឆ្នាំនេះ
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិ U22 កម្ពុជា នឹងបើកឆាកប៉ះក្រុម U22 ហ្វីលីពីន នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនាទឹកដីម៉ាឡេស៊ី។ សម្រាប់ឆ្នាំ២០១៧នេះការប្រកួតសន្សំពិន្ទុក្នុងពូល B នេះមានតែពីក្រុមប៉ុណ្ណោះដែលធ្លាប់ប៉ះកម្ពុជាកាលស៊ីហ្គេមឆ្នាំ២០១៥ នៅប្រទេសសិង្ហបុរីរួមមាន ហ្វីលីពីន និងឥណ្ឌូណេស៊ី។
កាលពីឆ្នាំ២០១៥ កម្ពុជា បានយកឈ្នះ ហ្វីលីពីន ៣-១ ប៉ុន្តែបរាជ័យធ្ងន់ធ្ងរក្រោមថ្វីជើង ឥណ្ឌូណេស៊ី ៦-១ ដែល១គ្រាប់របស់កម្ពុជាក្នុងជំនួបបរាជ័យនេះគឺរកបានដោយ ប្រាក់ មុន្នីឧត្ដម ដោយការទាត់បាល់ពិន័យ១១ម៉ែត្រ។ ដោយឡែក ៣ក្រុមទៀត ដែលស្ថិតនៅពូល B ជាមួយកម្ពុជាឆ្នាំនេះ ថៃ វៀតណាម និងទីម័រខាងកើត សុទ្ធតែស្ថិតនៅពូលផ្សេងពីកម្ពុជាកាលឆ្នាំ២០១៥។
កម្មវិធីប្រកួតរបស់ U22 កម្ពុជា
ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ U22 កម្ពុជា Vs U 22 ហ្វីលីពីន ម៉ោង ៨:៤៥ នាទី
ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ U22 វៀតណាម Vs កម្ពុជា ម៉ោង ៤ :០០នាទី
ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ U22 ថៃ Vs U 22 កម្ពុជា ម៉ោង ៨:៤៥ នាទី
ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ U22 កម្ពុជា Vs ទីម័រខាងកើត ម៉ោង ៨:៤៥ នាទី
ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ U22 ឥណ្ឌូណេស៊ី Vs កម្ពុជា ម៉ោង ៤:០០នាទី
តោះរំលឹកប្រវត្តិឈឺចាប់កម្ពុជា ចាញ់ឥណ្ឌូណេស៊ី ៦-១ និងយកឈ្នះ ហ្វីលីពីន ៣-១៖ វីដេអូ Highlights កម្ពុជា ចាញ់ ឥណ្ឌូណេស៊ី ៦-១ កាលឆ្នាំ២០១៥
វីដេអូ Highlights កម្ពុជាឈ្នះ ហ្វីលីពីន ៣-១៖