LG​ ​ជិត​ចេញ​​អាវុធ​ដ៏​គ្រោះថ្នាក់​​​ប្រជែង​ ​S8​ ​​និង​ ​iPhone​ ​7​ ​Plus

  • 2017-08-10 08:21:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ ​LG​ ​នឹង​ធ្វើ​ការ​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នូវ​កំពូល​ស្មាតហ្វូន​ពាក់​កណ្ដាល​ឆ្នាំ​ ​២០១៧​ ​​ជា​មួយ​ម៉ូដែល​ ​V30​ ​នា​ថ្ងៃ​ ​៣១​ ​សីហា​ ​២០១៧​។

​ជំហាន​ដំបូង​គេ​សន្និដ្ឋាន​ថា​វា​ជា​ស្មាតហ្វូន​ដែល​ពិសេស​មាន​ ​Aperture Lens​ ​ដល់​កម្រិត​ ​f/1.6​ ​មុន​គេ​បំផុត​ ​ខណៈ​ ​Galaxy S8​ ​មាន​ ​Aperture​ ​f/1.7​ ​និង​ ​iPhone 7 Plus​ ​f/1.8។

យោង​តាម​ដំណឹង​លេច​ធ្លាយ​កន្លង​មក​ ​LG V30​ ​នឹង​បំពាក់​អេក្រង់​ ​OLED​ ​ដែល​បង្ហាញ​រូប​ដិត​ច្បាស់​ ​ហើយ​ការ​រចនា​ដ៏​សិច​ស៊ី​ជា​មួយ​អេក្រង់​ទំហំ​ ​៦​ ​អ៊ីន​មាន​គែម​​តិច​គ្រប់​ជ្រុង​តែ​ម្ដង។ កាន់​តែ​ពិសេស​ ​ស្មាតហ្វូន​ម៉ូដែល​នេះ​ក៏​ត្រូវ​គេ​ជឿ​ថា​មាន​បំពាក់​បច្ចេកវិទ្យា​បញ្ចូល​ថ្ម​ឥត​ខ្សែ​ ​(Wireless Charging)​ ​ផង​ដែរ។

រូបតំណាង LG V30

ទន្ទឹម​ការ​ខិត​ជិត​បង្ហាញ​ខ្លួន​នៃ​ម៉ូដែល​ ​LG V30​ ​នេះ​ ​អ្នក​វិភាគ​អន្តរជាតិ​ជា​ច្រើន​លើក​​ឡើង​ថា​ ​វា​គឺ​ជា​គូ​ប្រជែង​យ៉ាង​គ្រោះ​ថ្នាក់​សម្រាប់​ស្មាតហ្វូន​ ​Galaxy S8​ ​និង​ ​S8 Plus​ ​របស់​ ​Samsung​ ​ព្រោះ​ពួក​វា​មាន​អេក្រង់​កោង​គ្មាន​គែម​ប្រហែល​គ្នា​ ​រូប​ទាំង​មុខ​ងារ​មិន​ជ្រាប​ទឹក​ក្នុង​ស្តង់​ដារ​ដូច​គ្នា​ផង​នោះ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ The Verge   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម