នៅ​អាមេរិក​ ​ចំនួន​អ្នក​ប្រើ​ស្មាតហ្វូន​ ​Samsung​ ​ឡើង​ដាច់​ ​iPhone

  • 2017-08-10 01:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​របាយការណ៍​លក់​ស្មាតហ្វូន​ចេញ​ដោយ​ ​Kantar​ ​ដែល​គិត​ត្រឹម​ខែ​ឧសភា​ ​២០១៧​ ​នេះ​ ​ចំនួន​ស្មាតហ្វូន​ ​Android​ ​ក្នុង​ទីផ្សារ​អាមេរិក​បាន​កើន​ដល់​ ​៦៤,៨%​ ​ខណៈ​ផលិតផល​ ​(ទាំង​ស្មាតហ្វូន​ ​និង​ថេប្លេត)​ ​iOS​ ​មាន​ត្រឹម​ ​៣៨,១%​ ​នៃ​ចំនួន​ស្មាតហ្វូន​សរុប។

ក្នុង​នោះ​ ​ស្មាតហ្វូន​ ​Samsung​ ​បាន​ស្ថិត​នៅ​លំដាប់​កំពូល​ ​ដែល​ក្ដាប់​ទីផ្សារ​បាន​ប្រមាណ​ ​៣៦,២%​ ​ស្រប​ពេល​ ​iPhone​ ​ដែល​ជា​ផលិតផល​ម្ចាស់​ផ្ទះ​អាមេរិក​ផ្ទាល់​ ​និង​ទើប​ដំណើរការ​បណ្ដោះ​អាសន្ន​ការិយាល័យ​កណ្ដាល​តម្លៃ​ ​៥​ ​ពាន់​លាន​ដុល្លារ​នោះ​មាន​ត្រឹម​ប្រមាណ​ ​៣៤%

Galaxy S8

ចំពោះ​ស្មាតហ្វូន​ដែល​អង្រួន​ទីផ្សារ​ប្រទេស​ផលិត​លុយ​ដុល្លារ​អាមេរិក​ ​ជា​បង​ធំ​ផ្នែក​បច្ចេកវិទ្យា​ ​យោធា​ ​និង​មហាអំណាច​សេដ្ឋកិច្ច​លេខ​មួយ​ក្នុង​លោក​នេះ​ ​គឺ​ ​Galaxy S7, Galaxy S8, iPhone 7​ ​និង​iPhone 7 Plus៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី