១៥ ប្រកួតចុងក្រោយ Roger Federer មិនដែលស្គាល់ពាក្យថាចាញ់ទេ
- 2017-08-12 08:12:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១៥ ប្រកួតចុងក្រោយ Roger Federer មិនដែលស្គាល់ពាក្យថាចាញ់ទេ
ចន្លោះមិនឃើញ
កីឡាករវាយតិន្នីស Roger Federer រកឃើញជ័យជម្នះជាលើកទី១៥ជាប់គ្នា បន្ទាប់ពីយកឈ្នះកីឡាករអេស្ប៉ាញ Roberto Bautista Agut ឡើងទៅវគ្គ៤នាក់ចុងក្រោយពាន Rogers Cup ក្នុងទីក្រុង Montreal ប្រទេសកាណាដា។
កីឡាករស្វីសវ័យ៣៦ឆ្នាំ បានយកឈ្នះ Roberto យ៉ាងស្រួលក្នុងរយៈពេល៦៨នាទីក្នុងលទ្ធផល ៦-៤ និង ៦-៤ ឡើងទៅជួបកីឡាករហូឡង់ Robin Haase នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ Federer កំពុងសម្លឹងចង់បានពាន Rogers Cup នេះជាលើកទី៣ក្នុងអាជីព និងពានទី៦ក្នុងរដូវកាល២០១៧នេះ។
ចំណែកកីឡាករកីឡាករកាណាដា Denis Shapovalov នឹងត្រូវលេងជាមួយកីឡាកររុស្សី Alexander Zverev ក្នុងវគ្គ៤ក្រុមដូចគ្នា។ ស្របពេល Rafael Nadal បានធ្លាក់នៅវគ្គ១៦នាក់ក្នុងពាន Rogers Cup កាលពីថ្ងៃព្រហស្បតិ៍ ហើយម្ចាស់លេខ១ពិភពលោក Andy Murray មិនបានចូលរួមដោយសាររបួស Rogers អាចនឹងមានឱកាសឡើងនៅឈរលើតារាងចំណាត់ថ្នាក់ទី១ពិភពលោកវិញ។
ប្រសិនជាចង់ឡើងមកលេខមួយ Rogers ត្រូវលេងឈ្នះពាន Rogers Cup ឲ្យបាន និងធ្វើឲ្យបានល្អជាង Nadal នៅពាន Cincinnati ដែលត្រៀមលេងនៅសប្ដាហ៍ក្រោយ នោះគេនឹងឈរលេខមួយនៅថ្ងៃទី ២១ ខែ សីហាខាងមុខ៕
ចុចអាន៖
FA ចិនស្នើឲ្យក្លឹបទាំងអស់កាត់បន្ថែមចំនួនកីឡាករបរទេស ក្នុងទីលាន
Emirates នឹងដើរចេញពីអាវ PSG ជំនួសវិញដោយ Qatar Airways