Vertu ដាក់​ដេញ​ថ្លៃ​ទូរសព្ទ​ដែល​នៅ​សល់​ តម្លៃ​ចាប់​ពី​ ២៦ ០០០ ដុល្លារ​

  • 2017-08-14 01:27:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ដែល​ដឹង​ហើយ​ថា​ក្រុមហ៊ុន​ផលិត​ទូរសព្ទ​សម្រាប់​មហាសេដ្ឋី​​ Vertu បាន​ប្រកាស​បិទទ្វារ​ដោយ​សារ​​មិន​មាន​លទ្ធភាព​សង​បំណុល​ ១៦៦ លាន​ដុល្លារ​ ហើយ​ពេល​នេះ​ក្រុមហ៊ុន​បាន​​យក​ទូរសព្ទ​ដែល​នៅ​សល់​មក​ដាក់​ដេញ​ថ្លៃ​ក្នុង​តម្លៃ​ចាប់​ផ្ដើម​ពី​ ២៦ ០០០ ដុល្លារ​ឡើង​ទៅ។

ទូរសព្ទ​ដែល​ Vertu ផលិត​ឡើង​មាន​ការ​រចនា​ពិសេស​បំផុត​ដែល​ផលិត​ឡើង​ដោយ​ដៃ​មនុស្ស​ពិត​ ព្រម​ទាំង​មាន​ប្រើ​វត្ថុធាតុ​ថ្លៃៗ​ទៀត​ផង​ ដោយ​តម្លៃ​មាន​ចាប់​ពី​ខ្ទង់​ ៤ ២០០ ដុល្លារ​ ទៅ​ ៣០ ០០០ ដុល្លារ។ ចំពោះ​ទូរសព្ទ​ដែល​ដាក់​ដេញ​ថ្លៃ​វិញ​មាន​ចំនួន​ ១០៥ គ្រឿង​​​យក​ពី​សារមន្ទីរ​ Vertu ដែល​ជា​ម៉ូដែល​ឆ្នាំ​ ២០០២ ទៅ ២០១៥។

តាម​ការ​​លើក​ឡើង​របស់​​ G J Wisdom & Co, ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​ដេញ​ថ្លៃ​ឲ្យ​ដឹង​ថា​​ស្មាតហ្វូន​ដាក់​ដេញ​ថ្លៃ​នេះ​​មាន​លាយ​ជា​មួយ​ប្រភេទ​ទូរសព្ទ​​ Concept ​ដែរ។ ត្បិត​ថា​មាន​លាយ​ជា​មួួ​ប្រភេទ​ទូរសព្ទ​ដែល​ដំណើរ​ការ​មិន​ប្រក្រតី​មែន​ ប៉ុន្តែ​តម្លៃ​ដែល​ដេញ​ថ្លៃ​មាន​ចាប់​ពី​ ២៦ ០០០ ដុល្លារ​ឯណោះ។

ការ​ដេញ​ថ្លៃ​បាន​ចាប់​ផ្ដើម​ពី​ពេល​នេះ​ត​ទៅ​ដោយ​ធ្វើ​ឡើង​នៅ​លើ​វិបសាយ​ Bid Spotter៕​​​​​​

ចុចអាន៖

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង