២ ឆ្នាំនេះ «រហាល» ទាក់ទាញទេសចរគួរឱ្យគត់សម្គាល់!
- 2017-08-16 04:59:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២ ឆ្នាំនេះ «រហាល» ទាក់ទាញទេសចរគួរឱ្យគត់សម្គាល់!
ចន្លោះមិនឃើញ
រហាល ជាកន្លែងកម្សាន្តដែលមានស្ពានបេតុងវែងមួយ និងមានព្រំប្រទល់ជាប់ភូមិពាម និងភូមិស្រែលិច ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
បើមកដល់រមណីយដ្ឋាន មានទឹកថ្លាឆ្វេងនេះ អ្នកនឹងឃើញទឹកមុខញញឹមញញែម សំឡេងសើចក្អាកក្អាយរបស់ទេសចរ ដែលចេញពីតូបលក់គ្រឿងក្លែម-អាហារសម្រន់នានា។ មិនតែប៉ុណ្ណោះ អ្នកនឹងឃើញទិដ្ឋភាពព្រះសូរិយាអស្តង្គត លើវាលស្រែដ៏ធំល្វឹងលវើយ និងបញ្ចេញពន្លឺស្រទន់ដាក់ផ្ទៃទឹក នាំឱ្យមានចំណាំងផ្លាតជាពន្លឺផ្លេកៗ ហើយបូករួមនឹងខ្យល់ជំនោរបក់ត្រសៀកៗដ៏ត្រជាក់ ធ្វើឱ្យអារម្មណ៍អ្នកមកកម្សាន្ត ស្រស់ស្រាយ មិនចង់ចាកចេញពីកន្លែងនេះ។ ចំណែកយានយន្ត បានចូលចតជាហូរហែរតាមដងផ្លូវ និងមានរបៀបរៀបរយ ដោយមានការសម្រួលចរាចរណ៍ ពីប្រជាការពារភូមិ។
រហាលនេះ ទើបតែមានមនុស្សមកលេង និងលក់នំចំណីចំណុក ប្រហែលពីរឆ្នាំប៉ុណ្ណោះ ប៉ុន្តែមិនមានអ្វីលេងកម្សាន្តក្រៅពីហែលទឹក ជួបជុំញ៉ាំអាហារ និងជជែកគ្នាលេងឡើយ។ ភ្ញៀវច្រើនមកលេង «រហាល» នាថ្ងៃចុងសប្ដាហ៍។ ពេលខ្លះថ្ងៃធម្មតា ក៏មានមនុស្សមកលេងច្រើនដែរ។ រដូវប្រាំងគ្មាននរណាមកលេងទេ ព្រោះគ្មានទឹក។ នេះបើតាមការឲ្យដឹងរបស់លោក ធា ជាអ្នកលក់គ្រឿងក្លែមនៅរហាល។
ចំណែកយុវសិស្ស សៀវហ្វុង ដែលកំពុងតែអង្គុយលើបង្កាន់ដៃស្ពាន បម្រុងលោតទឹក បានប្រាប់ Sabay ថាខ្លួននិងមិត្តភ័ក្តិជាង ១០នាក់ តែងមកលេង និងញ៉ាំចំណីនៅទីនេះ រៀងរាល់ចុងសប្ដាហ៍ ព្រោះអ្វីៗមានតម្លៃសមរម្យ។ រហាល មានចម្ងាយប្រមាណ ៥ គីឡូម៉ែត្រពីទីរួមស្រុកព្រះនេត្រព្រះ និងចម្ងាយ ១៥ គីឡូម៉ែត្រពីទីរួមស្រុកមង្គលបូរី ដោយធ្វើដំណើរតាមផ្លូវក្រាលកៅស៊ូ៕
រៀនចប់ផ្នែកព័ត៌មានវិទ្យា មកលក់ភីហ្សា រកចំណូលបានខ្លាំងមិនចាញ់អ្នកធ្វើការ
តើការចាប់សំណៅឯកសារ មានប៉ុន្មានដំណាក់កាលមុនបញ្ឈប់ការប្រឡង?