ក្ដី​ប្រាថ្នា Bolt ចង់​លេង​ជាមួយ Man Utd បាន​រលាយ​ក្លាយ​​ជា​ទឹក

  • 2017-08-18 03:56:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ចូល​និវត្តន៍​​ស្ដេច​ល្បឿន Usain Bolt  មាន​ឱកាស​បាន​ចូលរួម​ជាមួយ​អតីត​​កីឡាករ​របស់ Manchester United ដើម្បី​ប្រកួត​សប្បុរសធម៌​ ប៉ុន្តែ​អ្វី​ៗ​ពេល​នេះ​រលាយ​អស់​ហើយ។

Bolt បាន​បង្ហោះ​ភស្តុតាង​របស់​មន្ទីរពេទ្យ​លើ​បណ្ដាញ​សង្គម បង្ហាញ​ទៅ​មនុស្ស​មួយ​ចំនួន​ដែល​ចោទ​សួរ​ពី​របួស​របស់​គេ កាល​ប្រកួត​រត់​ចម្ងាយ ៤ x ១០០ម៉ែត្រ​នៅ​ទីក្រុង​ឡុងដុង​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។ ក្នុង​ព្រឹត្តិការណ៍ 2017 IAAF World Championships ​នៅ​ទីក្រុង​ឡុងដុង គឺ​ជា​ការ​ប្រកួត​ចុង​ក្រោយ​របស់កីឡាករ​វ័យ​៣០​ឆ្នាំមុន​រូបគេ​ចូល​និវត្ត ប៉ុន្តែ​គេ​បាន​របូត​មេដាយ​មាស​ដោយ​សារ​មាន​របួស​​ជើង។

កាល​ពី​ម្សិលមិញ​​កីឡាករ​ចាម៉ៃកា​បាន​បង្ហោះ​រូប​ក្នុង​បណ្ដាញ Twitter​ បង្ហាញ​ពី​របួស​យ៉ាង​ធ្ងន់ធ្ងរ​នៃ​សរសៃពួរ​ជើង និង​​សរសេរ​ភ្ជាប់​ថា គេ​ពិត​ជា​ក្រៀមក្រំ​ខ្លាំង​ដោយ​សារ​​របួស​សរសៃពួរ​ជើង​ជើង​ ហើយ​ត្រូវ​សម្រាក​៣​ខែ។

ការ​សម្រាក​៣​ខែ មាន​ន័យ​ថា Bolt នឹង​មិន​អាច​ចូលរួម​​ជាមួយ Man Utd ​លេង​ទល់​នឹង Barcelona ក្នុង​ការ​​ប្រកួត​សប្បុរសធម៌​ដែល​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី ២ ខែ កញ្ញា​ខាង​មុខ។ កីឡាករ​វ័យ​ចំណាស់​របស់​បិសា​នឹង​លេងនៅ​ខែ​ក្រោយ​មាន Andy Cole, Edwin van der Sar, Paul Scholes, Jesper Blomqvist, Denis Irwin, Ronny Johnsen, Dwight Yorke, Wes Brown និង Phil Neville៕

ចុចអាន៖

​​​​​​​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី