ស្ងាត់​ៗ​ ភឹម តារាវិបុល លួច​បង្កាត់​ភ្លើង​ស្នេហ៍​ក្រៅ​ឆាក​ជាមួយ​ ដាវ ដាវីកា​

  • 2017-08-21 02:21:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​កំលោះ​សង្ហារ ភឹម តារាវិបុល បាន​សម្ដែង​រួម​គ្នា​ជាមួយ​ ដាវ ដាវីកា ក្នុង​ខ្សែ​ភាព​យន្ត​ភាគ​រឿង​ "ម្ចាស់​បំណុល​" រួច​មក​ស្រាប់​តែ​ពេល​នេះ​បែក​ធ្លាយ​ព័ត៌មាន​ថា​អ្នក​ទាំង​ពីរ​កំពុង​តែ​លួច​បង្កាត់​ភ្លើង​ស្នេហ៍​ក្រៅ​ឆាក​ជាមួយ​គ្នា​ទៀត​ផង​។ នេះ​បើ​តាម​អ្នក​ដឹក​នាំ​រឿង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ប្រាប់​ Sabay ។

អ្នក​ដឹក​នាំ​រឿង​ខាង​លើ​​ឲ្យ​ដឹង​​ថា ដំបូង​ឡើយ​ ភឹម តារាវិបុល និង ដាវ ដាវិកា គ្មាន​ចិត្ត​ឲ្យ​គ្នា​នោះ​ទេ​ តែ​ក្រោយ​ពី​អ្នក​ទាំង​ពីរ​ប៉ះ​ឈុត​ឆាក​ ស្និទ្ធស្នាល​ និង​ផ្អែម​ល្ហែម​​ជា​ច្រើន​ក្នុង​រឿង​ " ម្ចាស់​បំណុល​" ទើប​ធ្វើ​ឲ្យ​កំលោះ​ក្រមុំ​មួយ​គូ​នេះ​​បាក់​ចិត្ត​ស្រឡាញ់​គ្នា​ដោយ​មិន​ដឹង​ខ្លួន​ ថែម​ទាំង​បារម្ភ​ពី​សុខ​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក​​​ ដល់​ថ្នាក់​ធ្វើ​​ឲ្យ​ក្រុម​ការ​ងារ​ថត​ លួច​ច្រណែន​ពួក​គេ​ទៀត​ផង​ដែរ​។

“មើល​ទៅ​ បុល និង​ ដាវិកា ពួក​គាត់​ស្រឡាញ់​គ្នា​ខ្លាំង​ណាស់ សូម្បី​តែ​ បុល​ គាត់​ទៅ​លេង​បាល់​ទាត់ ក៏​ ដាវិកា ទៅ​តាម​លើក​ទឹក​ចិត្ត​​ដល់​កន្លែង​លេង​បាល់​ដែរ​ ថែម​ទាំង​បញ្ចុក​នំ​ទឹក​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ​គួរ​ឲ្យ​ច្រណែន​ណាស់​"។ អ្នក​ដឹក​នាំ​រឿង​បញ្ជាក់​។

ទាក់​ទង​រឿង​រ៉ាវ​ស្នេហា​​ក្រៅ​ឆាក​ខាង​លើ​នេះ​ដែរ ភឹម តារាវិបុល សុំ​មិន​បក​ស្រាយ​​ អ្វី​គ្រប់​យ៉ាង​ទុក​ឲ្យ​ពេល​វេលា​ជា​អ្នក​បក​ស្រាយ​។ ចំណែក​ឯ​ភាគី​ខាង​ស្រី ដាវ ដាវិកា មិន​អាច​សុំ​ការ​បញ្ជាក់​បាន​ដោយ​ទូរស័ព្ទ​ខល​ចូល​តែ​អត់​មាន​អ្នក​ទទួល​៕​​​​

ចុចអាន៖ជុំវិញ ភឹមតារាវិបុល

ចុចអាន៖ត្រឹម​១​ប៉ប្រិច​ភ្នែក​សោះ​តារា ៧​រូប​ ចូល​និង​ត្រៀម​ចូល​ហង្សមាសយ៉ាង​កក្រើក

អត្ថបទ៖ ឆុង ស៊ីណាន