ការលំបាកធំៗ២ ក្នុងការផលិតរឿង "សិសិររដូវក្នុងបេះដូង" ដែលគ្រប់គ្នារង់ចាំទស្សនា
- 2017-08-22 05:33:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការលំបាកធំៗ២ ក្នុងការផលិតរឿង "សិសិររដូវក្នុងបេះដូង" ដែលគ្រប់គ្នារង់ចាំទស្សនា
ចន្លោះមិនឃើញ
ភាពយន្តភាគខ្មែរដំបូងរបស់ផលិតកម្មហង្សមាស "សិសិររដូវក្នុងបេះដូង" គឺជារឿងភាគខ្នាតធំមួយដែលអ្នកគាំទ្រវិស័យភាពយន្តខ្មែរ ពិសេសមិត្តៗយុវវ័យកំពុងរង់ចាំទស្សនា។ តាមរយៈកិច្ចសម្ភាសផ្ទាល់ជាមួយអ្នកដឹកនាំ ថ្ងៃ Sabay នឹងលើកយកដំណើរការ និងភាពលំបាកធំៗ២ក្នុងការផលិតភាពយន្តនេះ។
លោក ខាំ ភូរិ ដែលជាដឹកនាំរឿងនេះផ្ទាល់បានលើកឡើងថា៖ "បើនិយាយពីផលលំបាកក្នុងការផលិតរឿងនេះវាច្រើន គឺស្ទើរតែទាំងអស់ទៅហើយ។ ហើយអ្នកដែលពិបាកជាងគេគឺក្រុមការងារផលិត"។
ផលលំបាកទី១ដំបូងបំផុតនោះ គឺពេលវេលា។ លោកប្រាប់ថា ក្រុមការងារគ្មានពេលសម្រាកឡើយ ដោយក្រុមលោកមានគ្នាច្រើន ដូច្នេះត្រូវចំណាយពេលយូរដើម្បីធ្វើដំណើរឆ្ពោះទៅទីតាំង និងរៀបចំកន្លែងថតនៅខេត្តកោះកុង។
សម្ភារៈជាច្រើនដែលត្រូវដាក់ពីភ្នំពេញទៅ ដូច្នេះក្រុមការងារទាំងអស់ត្រូវងើបតាំងពីម៉ោង១ទាបភ្លឺ ដើម្បីរៀបចំ ហើយត្រូវថតដល់ម៉ោង១០ ទៅ១១យប់ទៀត។ លើសពីនេះ ពួកគេត្រូវចំណាយពេលប្រជុំសម្រាប់រៀបផែនការដែលត្រូវធ្វើនៅថ្ងៃស្អែកបន្តទៀត។
ចំណែកឯផលវិបាកទី២នោះ ការអាក់អន់ចិត្ត។ ជាធម្មតា ពេលធ្វើការងារហត់គឺធ្វើឲ្យក្រុមការងារមានការបាក់កម្លាំងហើយខ្លះក៏អន់ចិត្ត រហូតដល់មានអ្នកខ្លះនិយាយថា "ធ្វើមួយរឿងនេះហើយចង់រាងហើយ" តែពេលសម្រេចលទ្ធផលឃើញថាល្អ រឿងអន់ចិត្ត និងភាពហត់នឿយទាំងនោះក៏បានរសាយ ហើយពួកគេក៏រីករាយជាមួយលទ្ធផលនេះ។ លោក ភូរិ ថ្លែង។
"សិសិររដូវក្នុងបេះដូង" ចំណាយពេលរៀបចំ និងថតសរុបជិត១ឆ្នាំ។ ពេលនេះ រឿងខាងលើកំពុងដំណើរការកាត់ត បញ្ចូលសំឡេង ដោយក្រុមហ៊ុន Apsara Mera និងបញ្ចាំងលើកញ្ចក់ទូរទស្សន៍ Hang Meas HDTVនៅពេលឆាប់ៗនេះ៕
សកម្មភាពក្រុមការងារ៖
អាន៖