Spurs គ្រោង​យក​ខ្សែ​ប្រយុទ្ធ​មិន​សូវ​បាន​លេង​របស់​ Liverpool

  • 2017-08-27 02:39:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tottenham Hotspur ​មាន​បំណង​ខ្ចី​ជើង Divock Origi ពី​ Liverpool មុន​ពេល​ដែល​ទីផ្សារ​ដោះ​ដូរ​កីឡាករ​បិទ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍។

Divock Origi

​ខ្សែ​ប្រយុទ្ធ​វ័យ​២២​ឆ្នាំ​កំពុង​មាន​បញ្ហា​លើ​តំណែង​លេង​នៅ​ Liverpool ពិសេស​កាល​ប៉ះ​ Hoffenheim នៅ​ថ្ងៃ​ពុធ​រូប​គេ​គ្មាន​សូម្បី​តែ​ជម្រើស​ជា​កីឡាករ​បម្រុង។ លោក Jurgen Klopp បច្ចុប្បន្ន​បាន​ដាក់​ Roberto Firmino លេង​ជា​ខ្សែ​ប្រយុទ្ធ​ស្រប​ពេល​ដែល Daniel Sturridge និង​តារា​វ័យ​ក្មេង​ Dominic Solanke លេង​បម្រុង។

ការ​បង្ហាញ​ខ្លួន​លើ​ទីលាន​យ៉ាង​កម្រ​បែប​នេះ​ធ្វើ​ឲ្យ​ Origi អាច​ប្រឈម​មុខ​នឹង​ការ​អស់​ឱកាស​លេង​ World Cup ជាមួយ​ជម្រើស​ជាតិ​បែលហ្សិក មូលហេតុ​ដូច្នេះ​ហើយ​ទើប​​ Klopp គ្រោង​ឲ្យ​រូប​គេ​ទៅ​លេង​នៅ​ក្លឹប​ដទៃ​ខ្ចី​ជើង​។ យោង​តាម​ប្រភព​ពី Telegraph ក្រុម​ Spurs ស្ថិត​នៅ​ជម្រើស​ជួរ​មុខ​ដែល​ចាប់​អារម្មណ៍​​លើ​ខ្សែ​ប្រយុទ្ធ​ស្បែក​ខ្មៅ​ Liverpool៕

ប្រភព៖ telegraph   ប្រែសម្រួល៖ វីរ៉ុត

អត្ថបទពេញនិយម
អត្ថបទថ្មី