យ៉ាងគួរ និង​ សៀវ ឡុងនី​ ឆ្នាំ៩៥ ជិត​ត្រលប់​មក​វិញ​ហើយ

  • 2017-08-28 07:52:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ភាគ TVB បែប​បូរាណ ដែល​ល្បី​ថា​ល្អ​មើល និង​មាន​ការ​គាំទ្រ​ផ្ដាច់​គេ​ក្នុង​ឆ្នាំ​១៩៩៥ "ដាវទេពសេនា​ឥន្ទ្រីយ៍​ក្លាហាន" នឹង​បង្ហាញ​ខ្លួន​ជា​ថ្មី​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន (PNN) បន្ទាប់​ពី​រឿង "បង​ប្អូន​ទាំង​ដប់" ដែល​កំពុង​ជិត​ចូល​ដល់​ទី​បញ្ចប់។

រឿង "ដាវ​ទេព​សេនា​ឥន្ទ្រីយ៍​ក្លាហាន" ជា​រឿង​ដែល​បាន​ដកស្រង់​ចេញពី​ប្រលោម​លោក​ដ៏​ល្បី​របស់​លោក Louis Cha និង​បាន​ចាក់​បញ្ចាំង​លើក​ដំបូង​លើ​ទូរទស្សន៍ TVB Jade នៅ​ហុងកុង។

ទោះ​បី​ជា​ថត​តាំង​ពី​យូរ​មក​ហើយ​មែន តែ​រឿង​ដែល​ល្បី​នៅ​ឆ្នាំ ១៩៩៥ នេះ នៅ​តែ​ជា​រឿង​ភាគ​ល្អ ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ចង់​ទស្សនា ព្រោះ​វា​ប្រមូល​ផ្ដុំ​ទៅ​ដោយ​គ្រប់​រសជាតិ​ជីវិត ទាំង​ស្នេហា គុនដាវ យុទ្ធ​សិល្ប និង​គំនុំ​សងសឹក។

ក្រៅ​ពី​នេះគ្រប់​តួ ​ដែល​ចូលរួម​សម្ដែង​សុទ្ធ​តែ​ជា​តារា​ហុងកុង​ល្បីៗ ក្នុង​អំឡុង​ឆ្នាំ ១៩៩៥ ដូចជា លោក Louis Koo (យ៉ាងគួ) និង​បាន​ចាប់​ដៃគូ​សម្ដែង​ជាមួយ​នាង Carman Lee រួម​នឹង​តារា​សម្ដែង​ល្បីៗ​ជាច្រើន​រូប​ទៀត។

"ដាវ​ទេពសេនា​ឥន្ទ្រីយ៍​ក្លាហាន" នឹង​ចាក់​បញ្ចាំង​ជូន​ទស្សនា​ចាប់​ពី​ថ្ងៃ​ទី​១ កញ្ញា​តទៅ ចាប់ពី​ម៉ោង ១១-១២ ថ្ងៃ​ត្រង់ រៀង​រាល់​ថ្ងៃ​ចន្ទ-សុក្រ លើ​ទូរទស្សន៍ PNN បន្ទាប់​ពី​រឿង "បង​ប្អូន​ទាំង​ដប់"៕ ​ ​ ​ ​ ​ ​

ដោយ៖ វិទូ

អត្ថបទថ្មី