ផ្លូវមរណៈទាំង ១២លើលោក អាចឆក់យកជីវិត​មួយរំពេច បើ​ប្រហែស​តែបន្តិច

  • 2017-09-04 06:49:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​បើក​បរ ឬ​អ្នក​ជិះ​ តែង​តែ​សប្បាយ​រីក​រាយ​នៅ​ពេល​ឃើញ​ផ្លូវ​ធ្វើ​ដំណើរ​មាន​ភាព​ធំ​ទូលាយ រាប​ស្មើ​ល្អ ចាក់​កៅស៊ូ​យ៉ាង​រឹង​មាំ និង​មាន​គំនូស​សញ្ញា របាំង​ផ្លូវ​ត្រឹម​ត្រូវ ​ប៉ុន្តែ​បើ​ផ្លូវ​នោះ​ខ្ពស់​ ចោត និង​មិន​មាន​របាំង​ផ្លូវ​វិញ អ្នក​បើក​បរ​ប្រាកដ​ជា​ព្រលឹង​ចុង​សក់​មិន​ខាន។ ឥឡូវ​មក​ស្គាល់​ផ្លូវ​គ្រោះ​ថ្នាក់​​បំផុត​ទាំង ១២​​នៅ​ជុំវិញ​ពិភព​លោក​ ដូច​ខាង​ក្រោម៖

១. ផ្លូវហាយវ៉េ Dalton ក្នុង​រដ្ឋ​អាឡាស្កា សហរដ្ឋ​អាមេរិក

ផ្លូវ​នេះ​មាន​ប្រវែង​ប្រមាណ ៣៨៦​គីឡូម៉ែត្រ នៅ​ក្នុង​ព្រៃ​ កាត់​ភ្នំ​ចុះ​ឡើង​ គ្មាន​បង្គោល​ប្រាប់​ទិស គ្មាន​របារ​ចំណាំ​ផ្លូវ​ ពេល​ព្រិល​ធ្លាក់​ម្ដង​ៗ​បាំង​ផ្លូវ​ជិត បើក​បរ​ទាំង​ប្រថុយប្រថាន។ ​ផ្លូវ​រហោឋាន​ដ៏​វែង​នេះ​ មិន​មាន​ស្ថានីយ​ចាក់​​ប្រេង ភោជនីយដ្ឋាន សណ្ឋាគារ ឬ​សេវា​ជួស​ជុល​អ្វី​ឡើយ។

២. ផ្លូវ Atlantic ទីក្រុង Averoey ប្រទេស​ន័រវែស

ផ្លូវ​នេះ​ត្រង់​ចំណុច​ឆ្លង​សមុទ្រ​ចោត និង​កោង​​ខ្លាំង​ណាស់។ ពេល​​ព្យុះ ឬ​មេ​ឃ​ភ្លៀង​ម្ដង​ៗ ​មាន​រលក​ធំ​ៗ​បោក​បក់​ផ្ទប់​ជា​មួយ​ផ្លូវ។

៣. ​ផ្លូវ North Yungas ប្រទេស​បូលីវី

ផ្លូវ​ហាយ​វ៉េ​នេះ ​កោង​ខ្លាំង​តាម​ចង្កេះ​ភ្នំ​ខ្ពស់ បើក​ជ្រុល​បន្តិច​អាច​ធ្លាក់​ជ្រោះ​ដ៏​ខ្ពស់។ ​ក្នុង​មួយ​ឆ្នាំ​ៗ អ្នក​បើក​រថយន្ត និង​អ្នក​ជិះកង់​ប្រមាណ ៣០០​នាក់​ធ្លាក់​ផ្លូវ​ចុះ​ពី​ភ្នំ​កម្ពស់​ប្រមាណ ៣​គីឡូម៉ែត្រ​ចូល​ទៅ​ក្នុង​ព្រៃ។

៤. ផ្លូវ Stelvio Pass ប្រទេស​អ៊ីតាលី

ផ្លូវ​នេះ​កាច់​កុង​ដូច​ពស់​វេន​ចំនួន ៤៨​ដង​លើ​ភ្នំ​កម្ពស់ ២,៧​គីឡូម៉ែត្រ។

៥. ផ្លូវ Guoliang Tunnel ប្រទេស​ចិន

ផ្លូវ​នេះ​កើត​ចេញ​ពី​ការ​​លុង​កាត់​​ជាយ​ៗ​ភ្នំ Taihang របស់​អ្នក​ភូមិ​កាល​ពី​ជាង ៤០​ឆ្នាំ​មុន ដោយ​ពួក​គេ​បាន​ចំណាយ​ពេល​ជាង ៥ឆ្នាំ​ ដើម្បី​បញ្ចប់​ផ្លូវ​រូង​ប្រវែង ១,២​គីឡូម៉ែត្រ។

៦. ផ្លូវ Skipper's Canyon នៅ​នូវែលហ្សេឡង់

ផ្លូវ​នេះ​​គ្រោះ​ថ្នាក់​បំផុត​សម្រាប់​អ្នក​ជិះ​ម៉ូតូ និង​ត្រូវ​មាន​ការ​អនុញ្ញាត​ជាមុន​ពេល​​​ឆ្លងកាត់។ ផ្លូវ​នេះ​កាច់កុង​ដោយ​សារ​អ្នក​ជីក​រ៉ែ​កាល​ពី​ចុង​សតវត្ស​ទី ១៩។

៧. ផ្លូវ Zoji Pass ប្រទេស​ឥណ្ឌា

ផ្លូវ​​នេះ​ស្ថិត​នៅ​តាម​ជួរ​ភ្នំ​ហិម៉ាឡៃ ​ស្ថិត​នៅ​កម្ពស់ ៣,៣​គីឡូម៉ែត្រ​ពី​កម្រិត​ទឹក​សមុទ្រ គ្មាន​បង្កាន់​ដៃ​ផ្លូវ និង​គ្មាន​គំនូស​ពុះ​ទ្រូង​ផ្លូវ។ ការ​បាក់​ដី​តែង​តែ​កើត​មាន​ជា​ញឹក​ញាប់។

៨. ផ្លូវ Karakoram នៅ​តាម​ព្រំ​ដែន​ចិន និង​ប៉ាគីស្ថាន

ផ្លូវ​នេះ​ជាប់​ចំណាត់​ថ្នាក់​ជា​ផ្លូវ​រថយន្ត​ខ្ពស់​បំផុត​ក្នុង​លោក​គឺ ៤,៨​គីឡូម៉ែត្រ។ នៅ​ពេល​សាង​សង់​ផ្លូវ​នេះ កម្មករ​ជាង ៩០០​នាក់​បាន​បាត់​បង់​ជីវិត​ដោយ​សារ​ការ​បំផ្ទុះ​ថ្ម និង​ធ្លាក់​ថ្ម​លើ។

៩. ផ្លូវ Highway 1 នៅ​រដ្ឋ​ផ្លរីដា សហរដ្ឋ​អាមេរិក

​ផ្លូវ​នេះ​ជាប់​ជា​ផ្លូវ​គ្រោះ​ថ្នាក់​បំផុត​នៅ​អាមេរិក ព្រោះ​​វា​មាន​អត្រា​អ្នក​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ខ្ពស់​បំផុត គឺ ១ ០៧៩​នាក់​ក្នុង​រយៈពេល ១០​ឆ្នាំ​ចុង​ក្រោយ​នេះ។

១០. ផ្លូវ Million Dollar នៅ​រដ្ឋ​ខូឡូរ៉ាដូ សហរដ្ឋ​អាមេរិក

ផ្លូវ​នេះ​ស្ថិត​នៅ​តាម​ចង្កេះ​ភ្នំ និង​ចំណុច​ខ្លះ​ខ្ពស់​រហូត​ដល់ ៣​គីឡូម៉ែត្រ​​ផ្លូវ​កោង​កាច់កុង ​មិន​មាន​រនាំង​បាំង​ផ្លូវ។

១១. ផ្លូវ​តាម​ឆ្នេរ​នៅ​ប្រទេស​ក្រូអាត

ផ្លូវ​តាម​ឆ្នេរ Adriatic ជា​ផ្លូវ​តូច​ចង្អៀត នៅ​តាម​ជម្រាល​ខ្ពស់​ៗ និង​មិន​មាន​របាំង​ផ្លូវ​ឡើយ។

១២. ផ្លូវ Jalalabad នៅ​អាហ្វហ្គានីស្ថាន

ផ្លូវ​​នេះ​រត់​កាត់​ទីក្រុង Kabul Gorge មាន​ភាព​តូច​ចង្អៀត និង​មាន​អ្នក​ស្លាប់​ជា​រៀងរាល់​ថ្ងៃ៕

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី