បច្ចេកទេស​ថត​រូប​បែប​ ​Motion Blur​ ​ដែល​គ្រប់​គ្នា​កំពុង​ចង់​ចេះ

  • 2017-09-05 02:24:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ថត​យក​ចលនា​ក្នុង​រូបភាព​ជា​អ្វី​មួយ​ដែល​អ្នក​ថតរូប​មួយ​ចំនួន​គ្រាន់​តែ​បាន​គិត​ ​ពេល​ពួកគេ​ថតរូប​លក្ខណៈ​ ​Sports ឬ​ Subject ដែល​មាន​បម្លាស់ទី​លឿន​ផ្សេង​ទៀត​។ ស្ទើរ​តែ​គ្រប់​ប្រភេទ​រូបភាព​ទាំងអស់​អាច​ទទួល​ប្រយោជន៍​ពី​ការ​បង្ហាញ​នូវ​ចលនា​ក្នុង​រូបភាព​ ​សូម្បី​តែ​ចលនា​តូច​ក៏​ដោយ​។ អ្នក​អាច​ពិនិត្យ​មើល​លក្ខណៈ​ផ្សេងៗ​ក្នុង​ការ​ថត​រូបភាព​ Motion blur ដូច​ខាងក្រោម​៖

១. បន្ថយ​ Shutter Speed

ការ​ធ្វើ​ចលនា​លក្ខណៈ​ Blur (ព្រាល) សំដៅ​លើ​ចំនួន​ពេល​វេលា​ដែល​ Shutter របស់​កាមេរ៉ា​បើក​រយៈពេល​គ្រប់គ្រាន់​សម្រាប់​ Image sensor ឃើញ​នូវ​ចលនា​របស់​ Subject។ ដូច្នេះ​គន្លឹះ​ទី​១​ ក្នុង​ការ​ចាប់​យក​ចលនា​ក្នុង​រូបភាព​គឺ​ជ្រើសរើស​ ​Shutter Speed រយៈពេល​វែង ។ ប្រសិនបើ​ Shutter speed លឿន​ ​(ឧទាហរណ៍​ 1/4000th sec)​ ​អ្នក​នឹង​មិន​ឃើញ​មាន​ចលនា​ច្រើន​នោះ​ទេ​ (លុះត្រាតែ​ Subject ធ្វើ​ចលនា​លឿន​)។

រូបតំណាង

បើ​អ្នក​ជ្រើសរើស​ Shutter speed រយៈពេល​វែង​ (ឧទាហរណ៍​ ៥ វិនាទី​) អ្នក​មិន​ត្រូវការ​ឲ្យ​ Subject ធ្វើ​ចលនា​លឿន​នោះ​ទេ​ មុន​ពេល​អ្នក​ឃើញ​ Blur។ ការ​បម្លាស់ទី​របស់​ ខ្យង​ និង​ឡាន​ប្រណាំង​នឹង​មាន​លទ្ធផល​ខុស​គ្នា​ពេល​ប្រើប្រាស់​ Shutter speed ដូចគ្នា​។ កត្តា​ផ្សេង​ទៀត​ក្នុង​ការ​កំណត់​ Shutter speed គឺ​ចំនួន​ពន្លឺ​ដែល​មាន​ក្នុង​ទិដ្ឋភាព​។ Shutter speed រយៈពេល​យូរ​អាច​ឲ្យ​ពន្លឺ​កាន់​តែ​ច្រើន​ចូល​ក្នុង​កាមេរ៉ា​ ហើយ​អាច​នឹង​ធ្វើ​ឲ្យ​ការ​ថត​មាន​ពន្លឺ​ភ្លឺ​ខ្លាំង​។ ដូច្នេះ​តើ​ Shutter speed រយៈពេល​ប៉ុន្មាន​សម្រាប់​ធ្វើ​ឲ្យ​ចលនា​ Blur ក្នុង​ការ​ថត​? ជា​រួម​វា​អាស្រ័យ​លើ​ល្បឿន​នៃ​ Subject, ចំនួន Blur​ ដែល​អ្នក​ចង់​ចាប់​យក​ និង​លក្ខណៈ​ដែល​អ្នក​ផ្ដល់​ពន្លឺ​ដល់​ Subject ល្អ​ប៉ុណ្ណា​។ អ្វី​ដែល​សំខាន់​ អ្នក​គួរ​តែ​សាកល្បង​ថត​ប៉ុន្មាន​ដង​ នឹង​ផ្ទៀងផ្ទាត់​លទ្ធផល​សម្រាប់​ការ​កែប្រែ Setting។

២. ផ្ដល់​លំនឹង​ដល់​កាមេរ៉ា​

មាន​ពីរ​វិធី​សម្រាប់​ចលនា​ក្នុង​រូបភាព​ដោយ​មាន​ Subject ធ្វើ​ចលនា​ ឬ​ឲ្យ​កាមេរ៉ា​មាន​ចលនា​ (ឬ​ទាំង​ពីរ​តែ​ម្ដង​)។ ការ​ថតរូប​ប្រភេទ​នេះ​ធ្វើ​យ៉ាង​ណា​ឲ្យ​កាមេរ៉ា​រក្សា​លំនឹង​បាន​ល្អ​ ឬ​បន្ថែម​ Blur ពី​ Subject ដែល​អ្នក​នឹង​ស្វែងរក ដោយ​ Frame ទាំង​ស្រុង​មើល​ទៅ​មាន​ចលនា​ ដែល​ជា​លទ្ធផល​ក្នុង​ការ​ប្រើប្រាស់​ Shutter speed រយៈពេល​យូរ​។ មិន​ថា​អ្នក​ប្រើ​ Tripod ឬ​ដាក់​កាមេរ៉ា​លើ​អ្វី​នោះ​ទេ​ អ្នក​ត្រូវការ​ឲ្យ​កាមេរ៉ា​មាន​លំនឹង​។

រូបតំណាង

៣. ប្រើប្រាស់​ Shutter Priority Mode

Settings ដែល​សំខាន់​បំផុត​ដែល​បង្ហាញ​នូវ​ចលនា​គឺ​ Shutter speed។ សូម្បី​តែ​ការ​ផ្លាស់ប្ដូរ​តិច​តួច​ក្នុង​ Shutter speed នឹង​មាន​ឥទ្ធិពល​ធំ​លើ​ការ​ថតរូប​របស់​អ្នក​ ដូច្នេះ​អ្នក​គួរ​តែ​ថតរូប​ក្នុង​ Mode ដែល​អ្នក​អាច​គ្រប់គ្រង​ពេញលេញ​លើ​វា​ ដោយ​អ្នក​អាច​ប្ដូរ​ Mode ក្នុង​កាមេរ៉ា​ទៅ​ជា​ Manual mode ឬ​ Shutter Priority mode។ Shutter Priority mode ជា​ mode ដែល​អាច​ឲ្យ​អ្នក​កំណត់​នូវ​ Shutter speed ហើយ​ក៏​ជា​កន្លែង​ដែល​កាមេរ៉ា​ជ្រើសរើស​ Settings (ដូចជា​ Aperture) ដើម្បី​ឲ្យ​ការ​ថត​បង្ហាញ​ (Expose) មក​បាន​ល្អ​។ ជម្រើស​មួយ​ទៀត​គឺ​ប្រើប្រាស់​ Manual mode ក្នុង​ករណី​ដែល​អ្នក​មាន​ទំនុក​ចិត្ត​ក្នុង​ការ​កំណត់​ Aperture ឬ​ Shutter speed ឲ្យ​មាន​តុល្យភាព​ត្រឹមត្រូវ​។

  • របៀប​ប្រើប្រាស់​ Shutter Speed រយៈពេល​យូរ ពេល​មាន​ពន្លឺ​ខ្លាំង

ផល​ប៉ះពាល់​ក្នុង​ការ​ប្រើប្រាស់​ Exposure រយៈពេល​យូរ​ (Shutter speed យឺត​) គឺ​ពន្លឺ​បន្ថែម​នឹង​ចូល​ក្នុង​កាមេរ៉ា​ ​លុះត្រាតែ​អ្នក​ទូទាត់​សង​នូវ​វិធី​មួយ​ចំនួន​ ​មិន​ដូច្នេះ​ទេ​វា​នឹង​ធ្វើ​ឲ្យ​រូបភាព​ភ្លឺ​ខ្លាំង​។  វិធី​ដែល​សាមញ្ញ​គឺ​រង់ចាំ​ពន្លឺ​ប្រែប្រួល​ទៅ​ជា​ងងឹត​ ដែល​ជា​ហេតុផល​មួយ​ចំពោះ​ការ​ថត​ភាគច្រើន​ទាក់ទង​នឹង​ Blur ត្រូវ​បាន​ថត​ពេល​យប់​ ឬ​ព្រឹក​ព្រលឹម​ ឬ​ព្រលប់​។ អ្នក​អាច​ពិនិត្យ​មើល​វិធីសាស្ត្រ​សំខាន់​ទាំង​បី​សម្រាប់​ការ​ទូទាត់​សង​នេះ​ (ទូទាត់​ចំនួន​ពន្លឺ​) ខាងក្រោម​៖

១. Aperture តូច​

ដូច្នេះ​តើ​អ្នក​បន្ថយ​នូវ​ចំនួន​ពន្លឺ​ដែល​ចូល​ទៅ​កាន់​កាមេរ៉ា​ដើម្បី​ជួយ​ទូទាត់​សង​សម្រាប់​ Shutter speed រយៈពេល​យូរ​ដោយ​របៀប​ណា​? ចុះ​របៀប​ផ្លាស់ប្ដូរ​ទំហំ​រន្ធ​ដែល​ពន្លឺ​ឆ្លងកាត់​ចូល​។ ការ​កែប្រែ​ទាំង​នេះ​ហៅថា​ Aperture។​ ប្រសិនបើ​អ្នក​ថតរូប​ជា​មួយ​នឹង​ Shutter priority mode កាមេរ៉ា​នឹង​ជួយ​អ្នក​សម្រេច​ការងារ​នេះ​ដោយ​ស្វ័យប្រវត្តិ​ ប៉ុន្តែ​ប្រសិនបើ​អ្នក​ថតរូប​ជា​មួយ​នឹង​ Manual mode អ្នក​ត្រូវ​ការ​បន្ថយ​ ​Aperture​ ​ក្នុង​ចំនួន​មួយ​ដែល​សមាមាត្រ​ទៅ​នឹង​ចំនួន​រយៈពេល​ Shutter speed។

សំណាង​ដែរ​ ​វា​មិន​ពិបាក​ដូច​ដែល​អ្នក​គិត​នោះ​ទេ​ ដោយសារ​ Shutter speed និង​ Aperture settings ត្រូវ​បាន​រៀបចំ​ដោយ​ចំនួន​ Stops។ ពេល​អ្នក​បន្ថយ​ Shutter speed ១ Stops អ្នក​ត្រូវ​គុណ​ពីរ​ដង​សម្រាប់​រយៈពេល​ Shutter បើក​ (ឧទាហរណ៍​ ពី​ ១/២៥០ ដល់​ ១/១២៥)។ សម្រាប់​ Aperture settings ក៏​ដូចគ្នា​ដែរ​ ពេល​អ្នក​បន្ថយ​ Aperture ១ Stops អ្នក​គួរ​បន្ថយ​ទំហំ​ការ​បើក​ Shutter ដោយ​ ៥០%។

២. បន្ថយ​នូវ​ ISO

វិធី​ផ្សេង​ទៀត​សម្រាប់​ទូទាត់​សង​ Shutter speed ដែល​អាច​ឲ្យ​មាន​ពន្លឺ​បន្ថែម​ក្នុង​កាមេរ៉ា​គឺ​កែប្រែ​ ISO settings របស់​កាមេរ៉ា​។ ISO មាន​ឥទ្ធិពល​លើ​ Image sensor របស់​កាមេរ៉ា​។ ចំនួន​ខ្ពស់​ជាង​នឹង​ធ្វើ​ឲ្យ​មាន​ពន្លឺ​បន្ថែម​ ហើយ​ចំនួន​ទាប​ជាង​នឹង​ធ្វើ​ឲ្យ​ពន្លឺ​ថយ​។ អ្នក​គួរ​ជ្រើសរើស​ចំនួន​ទាប​ជាង​ ហើយ​អ្នក​អាច​ជ្រើសរើស​ Shutter speeds រយៈពេល​យូរ​បាន​។

៣. ប្រើប្រាស់​ Neutral Density Filter

Filter ទាំង​នេះ​កាត់​បន្ថយ​នូវ​ចំនួន​ពន្លឺ​ឆ្លងកាត់​តាម​រយៈ​ Lens ចូល​ក្នុង​កាមេរ៉ា​ដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់​ Shutter speed យឺត​បាន​។ វា​ដូច​ដែល​អ្នក​ពាក់​វ៉ែនតា​ការពារ​ពន្លឺ​លើ​កាមេរ៉ា​ដូច្នោះ​ដែរ​។

ឧទាហរណ៍​ ​ប្រសិនបើ​អ្នក​ថត​រូបភាព​ Landscape ក្នុង​ស្ថានភាព​ភ្លឺ​ ប៉ុន្តែ​ចង់​ប្រើ​ Shutter speed ១វិនាទី ឬ​ច្រើន​ជាង​នេះ​ អ្នក​អាច​ធ្វើ​ឲ្យ​រូបភាព​ភ្លឺ​ជ្រុល​។ ND filter អាច​ជួយ​បាន​ក្នុង​ការ​ប្រើ​ Shutter speed យឺត​ ដើម្បី​ទទួល​បាន​រូបភាព​ដែល​មាន​តុល្យភាព​ល្អ​។ ប្រភេទ​ Filter ដទៃ​ទៀត​ដែល​អាច​មាន​ឥទ្ធិពល​ស្រដៀង​គ្នា​គឺ​ Polarizing filter។ សម្រាប់​ Polarizer មិន​ត្រឹម​តែ​កាត់​បន្ថយ​នូវ​ពន្លឺ​មួយ​ចំនួន​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​អាច​មាន​ឥទ្ធិពល​លើ​រូបភាព​ (ប្ដូរ​ពណ៌​មួយ​ចំនួន​)​ ផង​ដែរ​។

  • បច្ចេកទេស​ពីរ​បន្ថែម​

បច្ចេកទេស​ផ្សេង​ទៀត​ អ្នក​អាច​សាកល្បង​បាន​ ប្រសិនបើ​អ្នក​ចង់​ថត​រូបភាព​លក្ខណៈ​ Motion blur ជា​មួយ​នឹង​ Slow sync flash ដោយ​ប្រើប្រាស់ Shutter speed រយៈពេល​យូរ​ និង​ Flash ដូច្នេះ​ធាតុ​ជា​ច្រើន​ត្រូវ​បាន​បង្កក​ កំឡុង​ធាតុ​ផ្សេង​ទៀត​ព្រាល​។ បច្ចេកទេស​មួយ​ទៀត​ អ្នក​អាច​រំកិល​កាមេរ៉ា​តាម​ចលនា​របស់​ Subject ដូច្នេះ​អ្នក​នឹង​ទទួល​បាន​ការ​ Focus បាន​ល្អ​ប៉ុន្តែ​ផ្ទៃ​ខាងក្រោយ​ព្រាល​៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Digital Photography School   ប្រែសម្រួល ​៖ ប៊ុន ធឿន