ដូច​ការ​សន្យា​ ទឹក​ប្រាក់​រាប់ម៉ឺន​ដុល្លារ​ ​ប្រគល់​ដល់​ដៃ​ម្ចាស់មេដាយស៊ីហ្គេមហើយ

  • 2017-09-05 04:42:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ជា​ការ​លើកទឹកចិត្ត​ដល់​ជយលាភី ដែល​ដណ្តើមបាន​មេដាយ​មកកាន់​មាតុប្រទេស​វិញ​ ក្នុងព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​២៩ ឆ្នាំ​២០១៧ ដែល​បាន​រៀបចំឡើង​នៅ​ទីក្រុង​កូ​ឡា​ឡំ​ពួរ ប្រទេស​ម៉ាឡេស៊ី កន្លង​ទៅ​នេះ ស្រា​បៀរ​អង្គ​រ សហការ​គ្នា​ជាមួយ​គ​ណ​ក​ម្មា​ធិ​ការជាតិ​អូឡាំពិក​កម្ពុជា (NOCC) ផ្តល់​រង្វាន់​លើកទឹកចិត្ត​ជា​ទឹកប្រាក់ ៦​ពាន់​ដុល្លារ ៣​ពាន់​ដុល្លារ និង ១​ពាន់​ដុល្លារ​អាមេរិកចំពោះ​អត្តពលិក​វិ​ញ្ញា​សារ​ឯក​ត្ត​ជន​ដែល​ឈ្នះ​មេដាយ​មាស ប្រាក់ និង​សំរឹទ្ធិ​ ។ ​ចំណែក​អត្តព​លិ​ក​ដែល​ប្រកួត​វិ​ញ្ញា​សារ​ជា​ក្រុម នឹង​ទទួល​បាន​រ​ង្វាន់​លើកទឹកចិត្ត​ជា​ទឹកប្រាក់ ៨​ពាន់​ដុល្លារ ៥​ពាន់​ដុល្លារ និង​៣​ពាន់​ដុល្លារ​សម្រាប់​ជយលាភី​មេដាយ មាស ប្រាក់ និង​សំរឹទ្ធ​ ដូច​ដែល​​ធ្លាប់បាន​សន្យា​មុន​រៀប​ចំចេញ​ដំណើរ​ទៅ​ប្រកួត។

ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ បាន​ផ្តល់​កិ​ត្តិ​យស​ជា​គណៈអធិបតី​នៅ​ក្នុង​ពិធី​យប់​មិញ បាន​ថ្លែង​អំណរគុណ​ចំ​ពោះ​ស្រា​បៀរ​អង្គ​រ ដែល​តែងតែ​គាំទ្រ​អស់ពី​បេះដូង​ចំពោះ​អត្ត​ព​លិ​ក​ជាតិ​។ លោក​បាន​មាន​ប្រសាសន៍ថា៖ “​គណកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​មាន​ក្តីរំភើប​ឥតឧបមា​ ដែល​តែងតែ​ទទួលបាន​ការគាំទ្រ​ពី​ស្រា​បៀរ​អង្គ​រ ក្នុង​កិច្ចការ​លើកស្ទួយ​វិស័យ​កីឡា​ជាតិ ឲ្យ​ទទួលបាន​ជោគជ័​យ​។ យើង​ជឿជាក់ថា​កិច្ចសហការ​នេះ​នឹង​ជួយ​ជំ​រុញ​វិ​ស័​យ​កីឡា​ឲ្យ​លេចធ្លោ​ទៅមុខ​ដូច​អ្វី​ដែល​អត្ត​ព​លិ​ក​ខ្មែរ បាន​បង្ហាញ​នៅក្នុង​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​នេះ អ្នក​ទាំងអស់គ្នា​ពិតជា​ធ្វើ​បាន​ល្អ​ណាស់​”​។

នៅក្នុង​ពិធី​នោះ លោក អ៊ុង គី​កុង នាយក​គ្រប់​គ្រង​ផ្នែក​លក់​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ខេ​ម​ប្រ៊ូ​វ បាន​សម្តែង​ការ​ស្ងើចសរសើរ និង​គោរ​ព​ចំពោះ​អត្តព​លិ​ក​កម្ពុជា ដែល​បាន​ចូលរួម​ប្រកួត​នៅក្នុង​ព្រឹត្តិការ​កីឡា​ស៊ី​ហ្គេម​លើក​ទី ២៩​នេះ​។ លោក​បាន​មាន​ប្រសាសន៍ថា៖ “ ប្រជា​ជន​កម្ពុជា​ទាំងអស់​ពិតជា​មាន​មោទនភាព​យ៉ាងខ្លាំង​ចំ​ពោះ​គ្រប់​អត្ត​ព​លិ​ ក​ដែល​បាន​ចូលរួម​ប្រកួត​យ៉ាង​ស្វិតស្វាញ​នៅក្នុង​ព្រិ​ត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេម​នេះ ពួកយើង​ពិតជា​មាន​កិ​ត្តិ​យស​ណាស់ដែល​បាន​ក្លាយជា​អ្នកគាំទ្រ​ដ៏​ស្វិតស្វាញ​របស់​ពួកគាត់ ”។

នៅក្នុង​ការ​ប្រកួត​លើក​នេះ អត្ត​ព​លិក​ខ្មែ​រ​ទទួលបាន​ល​ទ្ធ​ផល​គាប់ប្រសើរ​ជាង​មុន ដោយ​ដណ្តើមបាន​មេដាយ​សរុប​ចំនួន​១៧​គ្រឿង ក្នុង​នោះ​មាន​មេដាយមាស ៣​គ្រឿង មេដាយ​ប្រាក់ ២​គ្រឿង និង​មេដាយ​សំរឹទ្ធ​១២​គ្រឿង បើ​ប្រៀបធៀប​កាលពី​ឆ្នាំ​២០១៥ កម្ពុជាទទួល​បាន​ត្រឹមតែ​មេដាយមាស ១​គ្រឿង នឹង​មេដាយ​ប្រាក់​៥​គ្រឿង និង​មេដាយ​សំរិទ្ធ ៩​គ្រឿង​ប៉ុណ្ណោះ​។

ដើម្បី​បង្ហាញ​ការគាំទ្រ​ដល់​ក្រុម​អត្ត​ព​លិកជាតិ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩ ឆ្នាំ​២០១៧​នេះ​ស្រាបៀ​រ​អង្គ​រ​បាន​កៀ​ង​គ​រ​ឲ្យ​មាន​ការគាំទ្រ​អត្ត​ព​លិ​ក​ជាតិ​ក្នុង​អំឡុង​ពេល​ប្រកួត​កីឡា​ស៊ី​ហ្គេម​យ៉ាង​ស​ស្រក់​សស្រាំ​ដោយ​បង្កើត​នូ​វ​បទ​ច​ម្រៀ​ង​មួយ​បទ ស្តែងចេញ​នូ​វ​ឆន្ទៈ និង​កម្លាំងចិត្ត​ដ៏​ពុះកញ្ជ្រោល​របស់​អត្ត​ព​លិ​ក​ជាតិ​ដែល​ខិត​ខំ​ប្រឹង​ប្រែង​ហ្វឹកហាត់​ដើម្បី​ដណ្តើម​ជ័​យ​ជំ​នះ សម្រាប់​ប្រទេសជាតិ​ខ្លួន​។

ជើងឯក​វិញ្ញាសារ​ប៉េតង់ អ្នកស្រី អ៊ុក​ ស្រី​មុំ ដែល​បាន​ឈ្នះ​មេដាយមាស ក្នុង​វិញ្ញាសា​ជា​ក្រុម​ជាមួយ អ្នកស្រី​ កែ ឡេង បាន​មាន​វត្តមាន​នៅ​ក្នុង​បទ​កម្លាំងចិត្ត​បេះដូង​ខ្មែរ​នោះ​ដែរ ហើយ​បទ​ចម្រៀង​មួយ​បទ​នេះ​បាន​ទាក់ទាញ​អ្នកទស្សនា​រហូតដល់​ទៅ ២.២​លាន​ដង​ក្នុង​រយៈពេល​ត្រឹមតែ​២​សប្តាហ៍​ នៃ​ការចាក់ផ្សាយ​ដំបូង រហូត​បាន​ក្លាយជា​ច​ម្រៀង​មួយបទ ដែល​បាន​ទទួល​ការចាប់អារម្មណ៍​ពី​ប្រជា​ជន​ខ្មែរ​គ្រប់​ម​ជ្ឈដ្ឋា​ន​។​

ជាង​នេះ​ទៅទៀត​ក៏មាន​ហ្វេ​ន​កីឡា​ខ្មែរ​យើង​រាប់​រយ​នាក់​ផ្សេង​ទៀ​ត បាន​ថត​វីដេអូ​ខ្លួនឯង ច្រៀង​វគ្គ​រឺ​ហ្វ្រាំង​នៃ​បទ​ច​ម្រៀ​ង​នេះ​ហើយ​ចែកចាយ​នៅលើ​បណ្តាញ​ទំ​នាក់​ទំ​នង​ស​ង្គ​ម ដើម្បី​បង្ហាញ​ការគាំទ្រ​អត្ត​ព​លិក​ជាតិ​។ ជា​ការ​ឆ្លើយតប​ស្រា​បៀរ​អង្គ​រ ក៏​បាន​លើកទឹកចិត្ត​អ្នកគាំទ្រ​ទាំង​នោះ ដោយ​ផ្តល់ឲ្យ​ម្ចាស់​វីដេអូ​ប្រាំ​នាក់​ដំបូង ដែល​មាន​អ្នក​ចូលចិត្ត​ច្រើន​រហូតដល់​៥០០០០០​នាក់ នូ​វ​ការលើកទឹកចិត្ត​ពួកគាត់​ទាំង​៥​នាក់ បាន​ទៅ​ចូលរួម​ស្រែក​ហ៊ោ​ក​ញ្ជ្រៀ​វ​លើកទឹកចិត្ត​ដល់​អត្ត​ព​លិ​ក​ខ្មែរ​ដល់​ទីក្រុង​កូ​ឡា​ឡំ​ពួរ​ផ្ទាល់​ក្នុង​ពិធី​បើក​កីឡា​ស៊ី​ហ្គេម​ជា​ផ្លូវការ​តែម្តង​។

Fan ម្នាក់​ដែល​លេចធ្លោ​ជាងគេ​ឈ្មោះ ពូ ឈី​វ មើលទៅ​ហាក់ដូចជា​មិនអាច​ទ​ប់ចិត្ត​ខ្លួនឯងបាន បាន​ក្រោក​ឡើង​ក្រវី​ទង់​ជាតិខ្មែរ​ដោយ​ក្តី​មោទនៈ បាន​ផ្តល់​កិច្ចសម្ភាសន៍​ថា៖ “​ក្នុង​ខ្លួន​ខ្ញុំ​ពេញ​ទៅដោយ​ក្តី​មោទនៈ​ នៅពេលដែល​ឃើញ​ក្បួន​ក្រុម​អត្ត​ព​លិ​ក​ខ្មែរ​យើង​ឈាន​ជើង​ចូល​មក​ជិត​វេទិកា​។​ ​នេះ​ជា​មោទន​ភាព​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ខ្ញុំ ដែល​មាន​ឱកាស​បានបង្ហាញ​ទឹក​ទឹកចិត្ត​គាំទ្រ​របស់​ខ្ញុំផ្ទាល់​ទៅឲ្យ​ពួកគាត់​ដែល​ប្រឹង​អស់​ល​ទ្ធ​ភាព ទោះជា​លទ្ធផល​យ៉ាងណា​ក៏​មិន​សំ​ខាន់ ពួកគាត់​បាន​ក្លាយជា​វិរៈជន​សម្រាប់​ខ្ញុំ​រួចទៅហើយ​"។

ទស្សនា​បទ​ច​ម្រៀង “​កម្លាំងចិត្ត​បេះដូង​ខ្មែរ​” ឬ កម្រ​ង​វីដេអូ​ក្នុង​កំឡុង​ពេល​បើក​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម៖

ដោយ៖ ថា ម៉ាលីដា

អត្ថបទថ្មី