របៀបលុបអ៊ីមែលម្ដងទាំងអស់ចេញពី Gmail ដែលមិនសូវមានអ្នកដឹង
- 2017-09-06 02:01:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របៀបលុបអ៊ីមែលម្ដងទាំងអស់ចេញពី Gmail ដែលមិនសូវមានអ្នកដឹង
ចន្លោះមិនឃើញ
តើអ្នកធ្លាប់ចង់លុបរាល់អ៊ីមែលដែលមានក្នុងគណនី Gmail ដែរឬទេ? ប្រហែលអ្នកចង់លុបចោលរហូតសម្រាប់ការប្រើប្រាស់ថ្មីស្អាតតែម្ដង ឬប្រហែលជាអ្នកឲ្យអ៊ីមែលនេះទៅនរណាម្នាក់ ឬហេតុផលផ្សេងៗ។ នេះជាចំណុចពិសេសសម្រាប់ទាំង Gmail web client និង Gmail message។ សម្រាប់ដំណើរការនេះអ្នកនឹងលុបជារៀងរហូតដែលមិនអាច Undo បានទេ។ អ្នកគួរតែដឹងថា Gmail មាននូវសមត្ថភាពរក្សាទុកទិន្នន័យ Gmail ធំណាស់ ហើយអ្នកប្រើប្រាស់ភាគច្រើនមានហេតុផលតិចតួចមែនទែនក្នុងការលុបអ៊ីមែលពី Gmail របស់ពួកគេ។ ប្រសិនបើអ្នកចង់លុបនូវអ៊ីមែលចោលទាំងស្រុងក្នុង Gmail inbox អ្នកអាចធ្វើបានតាមរយៈ Google Mail web client ដែលបង្ហាញនៅខាងក្រោម៖
របៀបលុបរាល់អ៊ីមែលពីគណនី Gmail
សូមចំណាំថា៖ រាល់សារដែលមានក្នុងគណនីរបស់អ្នកនឹងលុបចោលជារៀងរហូត ហើយប្រសិនបើអ្នកលុបរាល់អ៊ីមែលនោះហើយ គ្មានវិធីដើម្បីទាញយកមកវិញនោះទេ។ ដូច្នេះត្រូវប្រាកដខ្លួនឯងថា អ្នកពិតជាមិនចង់ឃើញសារទាំងនោះក្នុង Gmail inbox របស់អ្នក។ ម្យ៉ាងទៀតអ្នកគួរតែត្រួតពិនិត្យមើលគណនីដែលអ្នកចង់លុបឲ្យបានច្បាស់ ករណីអ្នកមានគណនីច្រើន។
១. បើក Web Browser ណាមួយលើកុំព្យូទ័រអ្នក
២. ចូលទៅកាន់ https://gmail.com ហើយ Login ដោយគណនី Gmail ដែលអ្នកចង់លុបអ៊ីមែលនោះ
៣. ចុចលើប្រអប់ Option មួយនៅជិតខាងលើនៃ Gmail inbox
៤. ជ្រើសរើស All ពីបញ្ជី Selection ដើម្បីជ្រើសរើសសារអ៊ីមែលទាំងអស់នៅលើអេក្រង់ Gmail
៥. រង់ចាំបន្តិច ហើយអ្នកនឹងឃើញ Notification នៅខាងលើអេក្រង់ដោយនិយាយថា “All 50 conversations on this page are selected.” ជាមួយនឹងជម្រើសទីពីរនិយាយថា “Select all (number of) conversations in inbox” ។ អ្នកគួរជ្រើសរើសជម្រើសទីពីរដើម្បី Select គ្រប់អ៊ីមែលទាំងអស់ក្នុង Gmail inbox។
៦. ដូច្នេះរាល់អ៊ីមែលត្រូវបាន Select ក្នុង Gmail ហើយអ្នកចុចលើប៊ូតុង Trash ដើម្បីលុបសារអ៊ីមែលទាំងអស់នោះពីគណនី Gmail បាន៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖