ហេតុផល ៥ គួរសម្រេចទិញ iPhone 6s Plus ប្រើឥឡូវ មិនបាច់ចាំ iPhone 8
- 2017-09-07 07:57:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផល ៥ គួរសម្រេចទិញ iPhone 6s Plus ប្រើឥឡូវ មិនបាច់ចាំ iPhone 8
ចន្លោះមិនឃើញ
iPhone ជំនាន់ថ្មីជិតបង្ហាញខ្លួន មានមនុស្សមួយចំនួនកំពុងរង់ចាំទាំងអន្ទះសា ដើម្បីរង់ចាំធ្វើជាម្ចាស់។ ប៉ុន្តែតាមហេតុផល ៥ ខាងក្រោមនេះ ធ្វើឲ្យ iPhone 6s Plus ក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកចង់ទិញ iPhone ថ្មីប្រើ ៖
១. អេក្រង់ធំ
ទំហំ ៥,៥ អ៊ីញ រួមជាមួយនឹងអេក្រង់ដែលមានប្រើបច្ចេកវិទ្យា Retina HD អាចប្រើប្រាស់សម្រាប់បើកអ៊ីនធឺណិត, លេង Facebook, មើលវីដេអូ ឬ លេងហ្គេមបានមួយគាប់ចិត្ត។
២. លក្ខណៈសម្បត្តិនៅមិនទាន់ហួសសម័យ
ចេញបានពីរឆ្នាំហើយមែនពិត ប៉ុន្តែលក្ខណៈសម្បត្តិរបស់ iPhone 6s Plus នៅតែអាចប្រៀបធៀបនឹងស្មាតហ្វូនមួយចំនួនដែលទើបចេញឆ្នាំ ២០១៧ បាន។ មានជម្រើសមេមូរីទំហំ ៦៤ GB អាចដាក់ឯកសារបានច្រើន, បន្ទះឈីប A9, RAM ទំហំ ២ GB អាចដើរបានយ៉ាងរលូន និង ថ្ម ២៧៥០ mAh គ្រប់ល្មមសម្រាប់ការប្រើប្រាស់ជាទូទៅសម្រាប់មួយថ្ងៃ។
ចំណុចគួរចាប់អារម្មណ៍មួយទៀតគឺត្រកូល iPhone 6s មានល្បឿនលឿនជាង Galaxy S8 ទៅទៀត។ នេះបើតាមវីដេអូប្រៀបធៀបខាងក្រោម ៖
៣. សមត្ថភាពកាមេរ៉ានៅតែខ្លាំង
មិនមានកាមេរ៉ាភ្លោះដូច iPhone 7 Plus ពិតមែន ប៉ុន្តែជាមួយកាមេរ៉ាទំហំ ១២ MP, មានមុខងារ Autofocus និង បច្ចេកវិទ្យារក្សាលំនឹង OIS នៅតែធ្វើឲ្យ iPhone 6s Plus មានសមត្ថភាពខ្លាំងលើការថតរូប និង វីដេអូ។ លើសពីនេះ iPhone 6s Plus ក៏មានមុខងារ Live Photo (ថតរូបមានចលនា) និងមាន Retina Flash (ភ្លើង Flash ជំនួយពេលថត Selfie) ផងដែរ។
៤. មានបច្ចេកវិទ្យាពិសេសៗ
iPhone 6s Plus មានបច្ចេកវិទ្យា 3D Touch ប្រើសម្រាប់បញ្ជាលើមុខងារជាច្រើនបានយ៉ាងទូលំទូលាយ ហើយទូរសព្ទស៊េរីនេះក៏នឹងអាចដំឡើងទៅកាន់ iOS 11 ដែលមានមុខងារថ្មីៗជាច្រើន បានផងដែរ។ ដូចនេះវានឹងមិនងាយហួសសម័យទៅណាឡើយ។
៥. តម្លៃទាក់ទាញ
iPhone 6s Plus នាពេលបច្ចុប្បន្នមានតម្លៃប្រមាណ ៤៧០ ដុល្លារប៉ុណ្ណោះសម្រាប់ទំហំ ១៦ GB និង ប្រមាណ ៥៥០ ដុល្លារ សម្រាប់ទំហំ ៦៤ GB។
តាមហេតុផលទាំង ៥ ខាងលើនេះបង្ហាញឲ្យឃើញច្បាស់ថា iPhone 6s Plus ជាជម្រើសល្អ គួរពិចារណាមួយ សម្រាប់អ្នកចង់ប្រើ iPhone ថ្មី៕