មិន​ធម្មតា! ម៉ូដ​សក់​ ខេមរៈ សិរីមន្ត ធ្វើ​ឲ្យ​​តារា​សម្ដែង​៥​រូប​​ ផ្ទុះ​សង្គ្រាម​ពាក្យ​សំដី​ដាក់​គ្នា

  • 2017-09-07 23:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូដ​សក់​ថ្មី​របស់​ ខេមរៈ សិរីមន្ត បាន​ធ្វើ​ឲ្យ​តារា​ចម្រៀង​ និង​សម្ដែង​ប្រុស​ស្រី​ ៥ រូប​ផ្ទុះ​​សង្គ្រាម​ពាក្យ​សម្ដី​ដាក់​​គ្នា​​​ទៅ​វិញ​ទៅ​មក ព្រោះ​តែ​​មិន​ពេញ​ចិត្ត​ទៅ​លើ​តារា​ចម្រៀង​ ម៉ៃ សុគន្ធ ​ដែល​បាន​រិះគន់​ទៅ​លើ​ម៉ូដ​សក់​ ខេមរៈ សិរីមន្ត ថា​ចម្លង​ម៉ូដ​តាម​ Justin Bieber ។

ម៉ូដ​សក់​ ខេមរៈ សិរីមន្ត ដែល​ធ្វើ​ឲ្យ​តារា​ចម្រៀង​ និង​សម្ដែង​ផ្ទុះ​ប្រតិកម្ម​ដាក់​គ្នា​

ក្រោយ​ពី​តារាចម្រៀង ម៉ៃ សុគន្ធ រិះគន់ ​​ទៅ​លើ​ម៉ូដ​សក់​ ខេមរៈ សិរីមន្ត​ ភ្លាម​ តារា​​សម្ដែង​ប្រុសស្រីទាំង​៤​រូប​ចេញ​មុខ​​ផ្ទុះ​​ប្រតិកម្ម​ជំនួស​បង​ប្រុស​ ខេមរៈ ស្រីពៅ ក្នុងនោះ​​មាន​៖ ដេនី ក្វាន់ ហេង នរៈក្កដា វីជេ អាឡាស្កូ និង​ ដួង តារាផាឌីន ដោយ​ពួក​គេ​បាន​លើក​ឡើង​ស្រដៀង​គ្នា​ថា មិន​យល់​ពី​ ម៉ៃ សុគន្ធ នោះ​ទេ​ ហេតុ​អ្វី​ចូល​ចិត្ត​ទើស​អ្នក​សិល្បៈ​គ្រប់​គ្នា​​បែប​​នេះ​ ចុះ​ត្រង់​ខ្លួន​ជា​តារា​ចម្រៀង​ យក​បទ​ថៃ​មក​ច្រៀង​គេ​ជេរ​ឡើង​ពេញ​ប្រទេស​ហើយ​ នៅ​មិន​ដឹង​ខ្លួន​ទៀត​។

ទោះ​បី​ជា​មាន​ប្រតិកម្ម​ពី​តារា​សម្ដែង​ទាំង​៤រូប ខាង​លើ​ក្ដី​ តែ​ ម៉ៃ សុគន្ធ បាន​ផ្ទុះ​ប្រតិកម្ម​មក​វិញ​ វាយ​ប្រហារ​ទៅ​លើ​​ ហេង នរៈកក្កដា តែ​ម្នាក់​ប៉ុណ្ណោះ​​នៅ​ថ្ងៃ​ទី​ ៧ ខែ កញ្ញា ឆ្នាំ ២០១៧​ នេះ​ ដោយបង្កើត​ជា​សង្គ្រាម​ពាក្យ​សំដីបាញ់​គ្នា​ទៅ​វិញ​ទៅ​មក​។ចំណែក​ឯ​តារា៣​នាក់​ផ្សេង​ទៀត​ លោក​ហាក់​បី​ដូច​ជា​មិន​អើពើ​ និង​តប​ត​ទៅ​វិញ​នោះ​ទេ​។

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី