ជើង​ខ្លាំងជាច្រើនចេញមុខ​ប្រកាស​ ការ​ Jailbreak ជិត​ដល់​ពេល​ក្សិណក្ស័យ​ហើយ​

  • 2017-09-11 22:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ហែកគុក​ឬ Jailbreak ទូរសព្ទ iPhone ត្រូវ​បាន​បញ្ចប់​ជា​ផ្លូវ​ការ។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​អ្នក​ត្រួសត្រាយ​ផ្លូវ​ Jailbreak ដំបូង​បង្អស់​ជា​ច្រើន​រូប។​

ក្រុម​ការងារ Motherborad បាន​សាកសួរ​ជើង​ខ្លាំង​ខាង​ហែកគុក​លោក Nicholas Allegra, Michael Wang និង​អ្នក​បង្កើត Cydia លោក Jay Freeman។

Allegra បាន​ថ្លែង​ប្រាប់​៖ "ខ្ញុំ​មាន​អារម្មណ៍​ថា​ការ Jailbreak ត្រូវ​បាន​បញ្ចប់​ត្រឹម​ចំណុច​នេះ​ហើយ"។

និយាយ​ជា​សាធារណៈ លោក​បាន​លើក​ឡើង​ថា ពពួក iOS ជំនាន់​ដំបូង ជា​រឿង​ងាយស្រួល​​សម្រាប់​ក្រុម Hacker។ iPhone មាន​ការ​កំណត់​ពី Apple ដោយ​គ្មាន​សូម្បី App Store និង​ការ​ដំឡើង​កម្មវិធី​ពី​ខាង​ក្រៅ ដែល​មិន​ខុស​ពី​ទូរសព្ទ​មាន​ហ្គេម​ពស់​តែ​មួយ​មុខ​នោះ​ឡើយ។

ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ Apple បាន​ពង្រឹង​ខ្លាំង​ឡើង​លើ​ប្រព័ន្ធ​សុវត្ថិភាព។ ពួកគេ​បាន​ប្រកាស​ផ្ដល់​ប្រាក់​រង្វាន់​រហូត​ដល់ ១ លាន​ដុល្លារ​សម្រាប់​អ្នក​ដែល​អាច​រក​ឃើញ​ចន្លោះ​ប្រហោង​នៃ iOS ថ្មី។ ហើយ​ជា​រៀងរាល់​ឆ្នាំ ក្រុម​ស្រាវជ្រាវ​ប្រព័ន្ធ​សុវត្ថិភាព iPhone បាន​បង្កើន​ចំណូល​រាប់​លាន​ដុល្លារ​លើ​វិស័យ​នេះ។​​​​

ជុំវិញ​រឿងរ៉ាវ​នេះ ស្ថាបនិក Cydia លោក Freeman បាន​និយាយ​ថា "តើ​អ្នក​នឹង​ទទួល​បាន​អ្វី​នៅ​ទី​បញ្ចប់?” ទន្ទឹម​មនុស្ស​ដែល​ Jailbreak ឧបករណ៍​ខ្លួន​ក៏​កាន់​តែ​មាន​តិច​ទៅៗ ជា​កត្តា​ធ្វើ​ឲ្យ Developer អ្នក​បង្កើត Tweak ឬ Theme មិន​បាន​សម្លឹង​ចាប់​អារម្មណ៍​ខ្លាំង​លើ​គោលដៅ​មួយ​នោះ។

ប្រភព៖ idropnews   ប្រែសម្រួល៖ កៅ រក្សា