រំជួលចិត្ត! កូនស្រី Paul Walker បង្ហោះរូបថតរំលឹកអតីតកាលថ្ងៃខួបកំណើតឪពុក
- 2017-09-13 07:57:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំជួលចិត្ត! កូនស្រី Paul Walker បង្ហោះរូបថតរំលឹកអតីតកាលថ្ងៃខួបកំណើតឪពុក
ចន្លោះមិនឃើញ
កូនស្រីបង្កើតរបស់ Paul Walker ឈ្មោះ Meadow (Rain) Walker បានបង្ហោះរូបថតគួរឲ្យស្រលាញ់មួយសន្លឹករបស់ខ្លួននិងឪពុក Paul Walker ក្នុងថ្ងៃកំណើតគម្រប់៤៤ឆ្នាំ របស់តារាសម្ដែងរូបនេះគឺ ថ្ងៃទី១២ខែកញ្ញា។
Meadow Walker គឺជាកូនស្រីរបស់ Paul Walker និង អតីតសង្សារ Rebecca Soteros ហើយមានអាយុ១៨ឆ្នាំ។
Meadow បានសរសេរនៅលើបណ្ដាញសង្គម Instagram នោះថា៖ "ដើម្បីអបអរថ្ងៃកំណើតរបស់ឪពុកខ្ញុំថ្ងៃនេះ យើងសុំឲ្យអ្នកទាំងអស់គ្នាធ្វើតែអំពើល្អ! ចែករំលែករូបថតឫវីដេអូដែលអ្នកធ្វើអំពើល្អៗផ្សេងៗ ហើយនាំមនុស្ស៤រូបទៀតដើម្បីចូលរួមទង្វើនេះ! ហើយកុំភ្លេចប្រើ Tag #PWFdogoodchallenge ដើម្បីឲ្យយើងអាចរកមើលគ្រប់រូបភាពរបស់អ្នកទាំងអស់គ្នា។"
នេះជាទង្វើដ៏ល្អមួយរបស់នាង ដើម្បីជាកិត្តិយសដល់ថ្ងៃកំណើតឪពុកខ្លួន ឲ្យអ្នកដទៃទៀតចូលរួមធ្វើអំពើល្អទាំងអស់គ្នា៕
អានអត្ថបទ៖
កាលនៅរស់ Paul Walker ធ្លាប់ធ្វើរឿងរំជួលចិត្តបំផុតមួយដល់ប្ដីប្រពន្ធមួយគូនេះ
នុះ! កូន Paul Walker ធំបាត់ ពេញរូបពេញរាងស្អាតមិនធម្មតា
Paul Walker ជាប់ក្នុងបញ្ជីតារាស្លាប់ដែលរកចំណូលបានច្រើនជាងគេ លើកដំបូង