លីគ​កំពូល​សប្ដាហ៍​នេះ ​ទ័ព​នៅ​តែ​ធ្វើ​ការ​ធ្ងន់​ដដែល ប៉ះ​បឹង​កេត​

  • 2017-09-15 02:39:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លីគ​កំពូល​កម្ពុជា ​សប្ដាហ៍​ទី​១៦​នេះ ​ក្រុម​ក្រសួង​ការពារ​ជាតិ​នឹង​ត្រូវ​ធ្វើ​ការ​ធ្ងន់​បន្ថែម​ទៀត ​ដោយ​ប៉ះ​ជាមួយ​ក្រុម​ខ្លាំង​បឹង​កេតាំ ​នៅ​ថ្ងៃ​សៅរ៍ ​ទី​១៦ ​នៅ​ស្ដាត​ចាស់ វេលា​ម៉ោង​៦​ល្ងាច​ត​ទៅ។

ក្រសួងការពារជាតិ

កាល​ពី​សប្ដាហ៍​មុន ​ទ័ព​បាន​បរាជ័យ​ក្នុង​ដី​ខ្លួន​ឯង​នេះ​ម្ដង​មក​ហើយ ​ដោយ​កាល​នោះ​ចាញ់​ក្រុម​ណាហ្គាវើល ០-៣ ​ធ្លាក់​មក​ចំណាត់​ថ្នាក់​ទី​៤​ក្នុង​តារាង​លីគ​កំពូល ​មាន​២៧​ពិន្ទុ។ ​ខណៈ​ដែល​សប្ដាហ៍​នេះ​វិញ ពួកគេ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ខ្លាំង​មួយ​ទៀត បឹងកេត ​ដែល​កំពុង​តែ​ត្រូវ​ការ​ពិន្ទុ​ដូច​គ្នា ត្បិត​អី​ពួកគេ​ពេល​នេះ​ក៏​មាន​២៧​ពិន្ទុ​ផង​ដែរ ​ក្នុង​តារាង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៥។

ក្រុមបឹងកេត

ចំពោះ​ការ​ប៉ះ​គ្នា​វិញ ​កាល​ពី​ជើង​ទី​១​កន្លង​ទៅ​នេះ ​ក្រុម​បឹង​កេត​បាន​បរាជ័យ​ក្នុង​លទ្ធផល ០-៣​ម្ដង​មក​ហើយ ខណៈ​ដែល​ ៤​ប្រកួត​ចុង​ក្រោយ​នេះ​បឹង​កេត ក៏​មិន​ទាន់​រក​ឃើញ​ជ័យ​ជម្នះ​លើ​ទ័ព​ដែរ ទាំង​ក្នុង​លីគ​និង Cup ។ ដូច្នេះ សូម​រង់ចាំ​មើល​ការ​ប្រកួត​ដ៏​ជក់ចិត្ត​នេះ​ទាំង​អស់​គ្នា ថា​តើ​នរណា​ជា​អ្នក​ឈ្នះ​ការ​ប្រកួត​មួយ​នេះ?

អត្ថបទ៖ មុន្នីរម្យ