ផ្លូវទាំង​ ៤ និយម​ស្ទះ​ខ្លាំង​ជាងគេ​ នៅថ្ងៃ​ភ្ជុំបិណ្ឌ​

  • 2017-09-15 08:43:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ប្រជា​ពលរដ្ឋ ​ត្រៀម​ខ្លួនជា​ស្រេច​ដើម្បី​ធ្វើដំណើរ​ទៅកាន់​ស្រុក​កំណើត​ ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នៅ​រយៈពេលដ៏​ខ្លី​ខាងមុខ​។ ​យ៉ាងណា​មិញ​ នៅ​តាមផ្លូវ​ធ្វើដំណើរ​ទាំងធំ​ ទាំងតូច​តែងតែ​មានការ​កកស្ទះ​ក្នុង​ថ្ងៃ​ដំបូង​ ដែល​មិន​អាច​ជៀស​បាន​ ជាពិសេស​​នោះ​ នៅ​តាម​ផ្លូវជាតិ​ធំៗ​ទាំង ៤ ឆ្ពោះ​ទៅកាន់​បណ្ដា​ខេត្ត​ផ្សេង​ៗគ្នា​។

ឯកឧត្តម វុន រ័ត្នវាសនា ប្រធាន​នាយកដ្ឋាន​សណ្ដាប់​ធ្នាប់នៃ​ក្រ​សួង​មហាផ្ទៃ​ ​បាន​ឲ្យ​ដឹងថា​ ​ប្រជាពលរដ្ឋតែង​សម្រុក​ចេញ​ពី​ក្រុង​ភ្នំពេញ​ ដោយ​​ធ្វើដំណើរទៅស្រុក​កំណើត​ដើម្បី​ជួបជុំ​គ្រួសារ​ក្នុងឱកាស​បុណ្យភ្ជុំ​បិណ្ឌ​ដូច​រៀង​រាល់​​ឆ្នាំ​។ ​លោក​បញ្ជាក់​ថា ​ភ្ជុំបិណ្ឌចំនួនបីរថ្ងៃ តែ​ថ្ងៃដែល​មាន​ប្រជាជន​ធ្វើដំណើរ​ច្រើននោះ​ ជាថ្ងៃ​ទី​ ១ និង​ថ្ងៃ​បញ្ចប់​។

ឯកឧត្តម ​បាន​រំលឹក​ថា ​រីឯ​ផ្លូវ​ដែល​មាន​សភាព​កកស្ទះ​ខ្លាំងគេ​ ដូចជា​ផ្លូវជាតិ​លេខ​ ៤ ផ្លូវ​ជាតិ​លេខ​ ៥​ ផ្លូវ​ជាតិ​លេខ​ ៦A ​ហើយ​ឆ្នាំនេះ​ ផ្លូវជាតិ​លេខ១ ​ក៏អាច​នឹងស្ទះ​ច្រើន​ដែរ​ បើទៅជាទើប​សាងសង់រួច​ក៏​ដោយ​។

(ផ្លូវជាតិលេខ៤)
(ផ្លូវជាតិលេខ៥)

ឯកឧត្តម​ ​ក៏បាន​ប្រាប់​ថា​ សមត្ថកិច្ច​បានត្រៀម​កម្លាំង​ ប្រមាណ ២ពាន់នាក់ ​ចុះ​ការពារ​ ​សុវត្ថិភាព​សន្តិសុខ​ ​សណ្តាប់​ធ្នាប់ជូន​ប្រជា​ពលរដ្ឋ​អំឡុង​ពេល​ធ្វើដំណើរ​សម្រុកចេញ​ពី​ក្រុងផងដែរ៕

អត្ថបទ៖ ស៊ិន សាវ៉េត