U16 កម្ពុជា បរាជ័យ​ក្រោម​ថ្វី​ជើង​អូស្ត្រាលី​ក្នុង​លទ្ធផល ៥-០

  • 2017-09-22 05:51:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​លើក​ទី​២ ក្នុង​ពូល I វគ្គ​ជម្រុះ​ពាន​រង្វាន់​ 2018 AFC U-16 Championship ​របស់​ក្រុម U16 ​កម្ពុជា ​នៅ​តែ​មិន​ទាន់​រក​ឃើញ​ពិន្ទុ​ដដែល ​ក្រោយ​ពី​ចាញ់​ក្រុម​មាឌ​ធំ អូស្ត្រាលី​ក្នុង​លទ្ធផល ៥-០។

ក្រុម​កម្ពុជា​អាច​រក្សា​សំណាញ់​ទី​របស់​ខ្លួន​បាន​នៅ​តង់​ទី​១ ​បើ​ទោះ​ជា​អូស្ត្រាលី​ព្យាយាម​វាយ​សម្រុក​យ៉ាង​ណា​ក៏​ដោយ។ តែ​គួរ​ឱ្យ​សោកស្ដាយ​ចូល​ដល់​តង់​ទី​២ ​ក្រុម​មាឌ​ធំ​អូស្ត្រាលី​បាន​ទម្លាយ​សំណាញ់​ទី​បាន​ទៅ​ហើយ ​ខណៈ​ដែល​ក្រុម​កម្ពុជា​ឯ​ណោះ​វិញ​ព្យាយាម​វាយ​បក​វិញ​ដែរ តែ​មិន​បាន​សម្រេច​ឡើយ ហើយថែម​ទាំង​ត្រូវ​គេ​ថែម​បាន​៤គ្រាប់ថែម​ទៀតផង។ ចប់ការ​ប្រកួត កម្ពុជាចាញ់ក្នុងលទ្ធផល ៥-០។

ប្រកួត​ចុង​ក្រោយ​របស់​ក្រុម​បាល់ទាត់​អាយុ​ក្រោម​១៦​ឆ្នាំ​កម្ពុជា​ នឹង​ត្រូវ​តតាំង​ជាមួយ​ម្ចាស់​ផ្ទះ​ម៉ុងហ្គោលី ​នា​ថ្ងៃ​ទី​២៤​ខាង​មុខ​នេះ ​វេលា​ម៉ោង​៣​រសៀល៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី