ស្ពានកញ្ចក់ 3D ឆ្លងទន្លេ ដំបូងគេ​នៅចិន ឃើញហើយ​បុកពោះមិន​ស្ទើរ

  • 2017-09-23 03:33:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពាន​កញ្ចក់​មួយ​ខ្សែ​នៅ​ចិន កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ដោយ​សារ​តែ​វា​បន្លំ​ភ្នែក​អ្នក​ដំណើរ​ឲ្យ​កាន់​តែ​ព្រឺព្រួច​លើស​ពី​ស្ពាន​កញ្ចក់​ធម្មតា​ដោយ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ 3D មើល​ទៅ​ដូច​ពិត​ៗ។

ស្ពាន​កញ្ចក់​ឆ្លង​ទន្លេ​​លឿង ​ទើប​សាង​សង់​រួច​នៅ​ឆ្នាំ​នេះ​​ ស្ថិត​នៅ​កម្ពស់​ពី​ទឹក​ប្រមាណ ១០​ម៉ែត្រ ដើម្បី​ជំនួស​ស្ពាន​ឈើ​ចាស់​នៅ​តំបន់​ស្វយ័ត Ningxia។ ​បើ​តាម​ប្រភព​សារព័ត៌មាន​ចិន China Plus បាន​ផ្សាយ​ថា ​ស្ពាន​កញ្ចក់​មាន​ប្រវែង ២១០​ម៉ែត្រ និង​ទទឹង ២,៦​ម៉ែត្រ។ បាត​កញ្ចក់​ស្ពាន​មួយ​ផ្ទាំង​អាច​ទ្រ​ទម្ងន់​បាន​ដល់​ទៅ​ ៣​តោន។

​ស្ពាន​នេះ​សម្រាប់​អ្នក​មិន​ខ្លាច​ស្ពាន​កញ្ចក់ ដូច្នេះ​គេ​ត្រូវ​បន្ថែម 3D ឲ្យ​អ្នក​ឆ្លង​ មើល​ទៅ​កាន់​តែ​ខ្ពស់​ ឬ​ដូច​ធ្លាក់​ចូល​​ទៅ​ក្នុង​ទន្លេ។ ​វា​ស្ថិត​នៅ​តំបន់​អភិរក្ស​ធម្មជាតិ Shapotou ហើយ​កំពុង​ទាក់​ទាញ​​អ្នក​ដំណើរ​​ជា​បណ្ដើរ​​ៗហើយ៕

ប្រភព៖ China Plus   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី