ទៀតហើយ! BLACKPINK នៅតែបន្តឃើញខ្មោចក្នុងអគារ YG
- 2017-09-23 08:29:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៀតហើយ! BLACKPINK នៅតែបន្តឃើញខ្មោចក្នុងអគារ YG
ចន្លោះមិនឃើញ
គ្រប់តារាចម្រៀងតារាសម្ដែងតារាម៉ូដែលរបស់ផលិតកម្ម YG តែងតែនិយាយតៗគ្នាអំពីរឿងខ្មោចក្នុងអគារដ៏ស្កឹមស្កៃមួយនេះ។ ជាក់ស្ដែងពេលនេះ BLACKPINK បានជួបដូចគ្នា។
ម្ចាស់បទ "Stay” និយាយថាពួកគេមានអារម្មណ៍ថាមានខ្មោចនៅបន្ទប់ហាត់រាំព្រោះជារឿយៗឮសូរសំឡេងប្លែកៗដែលតែងតែវិលវល់នៅទីនោះ។ ហេតុការណ៍ទាំងអស់នោះឧស្សាហ៍កើតឡើងពេលពួកគេនៅជាអ្នកហ្វឹកហាត់ (Trainee)។ នៅពេលដែលពួកគេបានបង្ហាញមុខជាសាធារណៈក៏មានរៀមច្បងផ្សេងៗនិយាយជារឿយៗថាឧស្សាហ៍ជួបហេតុការណ៍បែបនេះដូចគ្នា ទើបគេពួកគេជឿជាក់ ១០០% វាជាខ្មោច។
Jisoo បានបន្តទៀតថាដំបូងឡើយនាងតែងតែយល់សប្ដិអាក្រក់ៗនិងយល់សប្ដិឃើញខ្មោចក្នុងអគារប៉ុណ្ណោះ ហើយនាងបាននិយាយរឿងនេះប្រាប់ដល់សមាជិកផ្សេងទៀត ជាក់ស្ដែង Lisa ក៏ជួបប្រទះហេតុការណ៍នេះដូចគ្នា។
សមាជិក Lisa និង Jisoo បានបញ្ជាក់ទៀតថា៖ "ពួកយើងទាំង២ឃើញខ្មោចនៅក្នុងទូរខោអាវក្នុងបន្ទប់ហ្វឹកហាត់ដូចគ្នា"៕