លោក Lee ​ថា​ក្រុម​យុវជន​កម្ពុជា​ត្រូវ​ការ​ប្រកួត​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត

  • 2017-09-27 02:41:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ក្រោម​អាយុ​១៦​ឆ្នាំ​របស់​កម្ពុជា ​បាន​ត្រលប់​មក​ដល់​កម្ពុជា​វិញ​ហើយ​កាល​ពី​យប់មិញ​នេះ ​ក្រោយ​ពី​បញ្ចប់​ភារកិច្ច​ក្នុង​ពាន​រង្វាន់​ 2018 AFC U-16 Championship ​នៅ​ប្រទេស​ម៉ុងហ្គោលី។

ពេល​មក​ដល់​ខ្មែរ​វិញ​ភ្លាម លោក Lee Tae Hoon ​គ្រូ​បង្វឹក​ក្រុម​យុវជន​ខាង​លើ​បាន​ផ្ដាំ​ដល់​កីឡាករ​ថា​ត្រូវ​តែ​ប្រឹងប្រែង​ហ្វឹកហាត់​បន្ដ​ទៀត មិន​ត្រូវ​អស់​សង្ឃឹម​ជាមួយ​លទ្ធផល​ក្នុង​ពាន​រង្វាន់​ខាង​លើ​ឡើយ។ ការ​ដែល​បាន​លេង​ជាមួយ​ក្រុម​ខ្លាំង​ៗ​គឺ​ជា​បទ​ពិសោធ​ល្អ​មួយ ​ហើយ​ក្រុម​ U16 ​នេះ​ត្រូវ​ការ ​ការ​ប្រកួត​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត ដើម្បី​អភិវឌ្ឍ​ខ្លួន​ឈាន​ឡើង​ទៅ​មុខ។

សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​ខាង​លើ​​នេះ​ដែរ ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ ១៦ ឆ្នាំ​ ​បាន​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូល I ​ដោយ​រក​បាន ៣​ពិន្ទុ ដែល​ ៣ប្រកួត​ក្នុង​ពូល​គឺ​ចាញ់ វៀតណាម ៥-២ ចាញ់ អូស្ត្រាលី ៥-០ និង​ឈ្នះ ម្ចាស់​ផ្ទះ​ម៉ុងហ្គោលី ៣-២៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី