ដោយសាររឿង១ ធ្វើឲ្យកូនតូចរបស់ ប៉រ ស្រែកយំខ្លាំងក្នុងថ្ងៃខួបម្ដាយ (វីដេអូ)
- 2017-09-30 07:27:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដោយសាររឿង១ ធ្វើឲ្យកូនតូចរបស់ ប៉រ ស្រែកយំខ្លាំងក្នុងថ្ងៃខួបម្ដាយ (វីដេអូ)
ចន្លោះមិនឃើញ
នៅថ្ងៃខួបកំណើត អ្នកម្ដាយ របស់ Mali គឺអ្នកនាង Bow Vanda មានរៀបចំពិធីជប់លៀងតូចមួយក្នុងគ្រួសារ។
កម្មវិធីប្រព្រឹត្តិទៅយ៉ាងរីករាយ ពោរពេញដោយសំណើចសើចក្អាកក្អាយគ្រប់ៗគ្នា ប៉ុន្តែអ្វីដែលភ្ញាក់ផ្អើលកើតឡើងភ្លាមៗនាពេលនោះគឺ នាងតូច Mali ស្រាប់តែស្រែកយំយ៉ាងខ្លាំង មិនសុខចិត្តនឹងរឿងមួយ។ មូលហេតុគឺ ដោយសារនាងចង់ច្រៀង ចម្រៀង «រីករាយថ្ងៃកំណើត» ឲ្យម្ដាយតែម្នាក់ទេ អត់ចង់ឲ្យអ្នកណាមកច្រៀងជាមួយ។ ភ្លាមៗនោះ ទាំងអស់គ្នាក៏នាំគ្នាស្ងាត់ ទុកឲ្យនាងច្រៀងឲ្យចប់សិន និងជួយផ្លុំទៀននំខួបកំណើតឲ្យម្ដាយទៀត។
បរិយាកាសពិតជាពោរពេញដោយសុភមង្គល និងក្ដីស្រឡាញ់ពីមនុស្សគ្រប់គ្នានៅជុំវិញខ្លួនម្ដាយកូន ២នាក់នេះ។ Bow Vanda ត្រូវមហាជនសរសើរថាជា នារីរឹងមាំម្នាក់ បើទោះបាត់បង់ប្ដីជាទីស្រឡាញ់ តារាសម្ដែង Por Tridsadee ក៏ពិតមែន ប៉ុន្តែនាងនៅតែតស៊ូនឹងជីវិត ជាពិសេសគឺដើម្បីកូនស្រីតូចជាទីស្រឡាញ់ Mali នេះហើយ៕