ហេតុ​ផល​​ដែល​​ ម៉េង យៀកលី​ ស្ងាត់​ពី​សិល្បៈ​មួយ​រយៈ​​

  • 2017-10-01 06:51:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈ​ចុង​ក្រោយ​នេះ​ យៀក ម៉េងលី ​​​​​ដែល​មហាជន​​មួយ​ចំនួន​ធ្លាប់​មាន​ការ​​ភ័ន្តច្រឡំ​ថា ជា​​កញ្ញា ជីជី ​ហាក់​បី​ដូច​ជា​បាត់​មុខ​ពី​វិថី​សិល្បៈ​។

ជុំវិញ​រឿង​រ៉ាវ​ខាង​លើ​នេះ​ដែរ​​សាមី​ខ្លួន​​បាន​​រៀប​រាប់​ថា មូល​ហេតុ​ដែល​ នាង បាត់​មុខ​​ពី​សិល្បៈ​មួយ​រយៈ​ដោយ​សារ​តែ​ ចែក​រំលែក​ខ្លួន​ជាមួយ​ការ​ងារ​​ក្រុម​ហ៊ុន​​ឯកជន​មួយ​ ទើប​មិន​មាន​ពេល​វេលា​គ្រប់​គ្រាន់​ប្រលូក​ក្នុង​​សិល្បៈ​ដូច​ពេល​មុន​។ ដូច្នេះ​ពុក​ម៉ែ​បង​ប្អូន​មួយ​ចំនួន​ប្រាកដ​ជា​ភ្លេច​មុខ​នាង​ជាក់​​ជា​ពុំ​ខាន់​។

យៀក ម៉េងលី​ និយាយ​ថា៖​"​ ប៉ុន្តែ​ខ្ញុំ​មិន​បោះ​បង់​ចោល​សិល្បៈ​នោះ​ទេ​ ខ្ញុំ​នឹង​វិល​ត្រឡប់​ចូល​សិល្បៈ​វិញ​នៅ​ពេល​វេលា​មួយ​ដែល​សក្ដិសម​ ​អាច​ជួយ​បាន​ច្រើន​ទៅ​ដល់​សង្គម​ តែ​មិន​ទាន់​កំណត់​ថ្ងៃ​​ទេ​ បង​"។

គួរ​បញ្ជាក់​ថា​ ម៉េង យៀកលី ទើប​ចូល​សិល្បៈ​កាល​ពី​ឆ្នាំ ២០១៥ ក្រោយ​ប្រឡង​ជាប់​លេខ​២​ក្នុង​កម្មវិធី Freshie Girls & Boy រៀប​ចំ​ដោយ​ក្រុមហ៊ុន BKA Entertainment។ នាង​មាន​ដើម​កំណើត​នៅ​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយ​មាន​ជ័យ។ ខ្សែ​ភាព​យន្ត​មុន​ដំបូង​ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ស្គាល់​នាង​គឺ​រឿង "ជីវិត​យុវវ័យ​"៕  ​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន