រៀន​ចប់​ជំនាញ​គ្រប់គ្រង​ ស្រីស្អាត​ Avida បែរ​មក​ចាប់​អាជីព​ជា​ DJ

  • 2017-10-05 05:01:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេជ្រ ចិន្តា ឬ Avida គឺ​ជា​ ឌីជេ​ស្រី​មួយ​រូប​ដែល​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​យុវវ័យ​​ក្នុង​ប្រទេស​កម្ពុជា​ ជា​ពិសេស​អ្នក​គាំទ្រ​វិស័យ​តន្ត្រី​កន្ត្រាក់​អារម្មណ៍​នេះ​តែ​ម្ដង។

ផ្ដើម​ពី​​និស្សិត​សិក្សា​ជំនាញ​គ្រប់​គ្រង និង​មាន​អាជីព​ជា​តារា​ម៉ូដែល ផង​នោះ​ Avida ប្រាប់​ថា​ រូប​នាង​មិន​ដែល​គិត​ទាល់​តែ​សោះ​ថា​អាច​ក្លាយ​ខ្លួន​ជា DJ ហើយ​ទទួល​បាន​ការ​គាំទ្រ​ដូច​ពេល​នេះ។ នាង​រំលឹក​ថា វា​អាច​និយាយ​បាន​ថា វា​ជា​និស្ស័យ​ ឬ ក៏​ជា​អ្វី​មួយ​ដែល​នាង​ត្រូវ​តែ​ធ្វើ​សម្រាប់​ជីវិត​នាង។

"ដំបូង​ឡើយ​ខ្ញុំ​ចាប់​ផ្ដើម​ពី​អ្នក​ដែល​ស្រឡាញ់​តន្ត្រី ហើយ​ខ្ញុំ​ដើរ​លេង​ជា​ក្រុម​មាន​ DJ អីចឹង​ទៅ ក៏​ខាង​សាលា​ DJ គេ​ឃើញ​គែ​គិត​ថា​ខ្ញុំ​ជា​DJ តែ​ខ្ញុំ​ថា​ខ្ញុំ​មិន​មែន​ទេ។ គេ​ថា​មើល​ទៅ​ខ្ញុំ​សម​ជា DJ ដែរ​ ខ្ញុំ​ឮ​ចឹង​ក៏​ប្រាប់​គេ​ថា​ខ្ញុំ​ចង់​រៀន​ដែរ គេ​ក៏​​ឲ្យ​ខ្ញុំ​ចូល​រៀន​បាន​១វគ្គ​។ ពេល​រៀន​ចប់​ហើយ​ខ្ញុំ​​គិត​ថា​ខ្លួន​អាច​ទៅ​រួច​ក៏​បន្ត​ទៀត​តែ​ម្ដង"។ Avida រៀប​រាប់។​

នាង​បន្ថែម​ថា កាល​ណោះ​នាង​តស៊ូ​​រៀន​មែន​ទែន ខ្លាច​រៀន​មិន​ចេះ​ ត្បិត​អី​វគ្គ​នោះ​គេ​ឧបត្ថម្ភ​ហើយ​គ្រា​នោះ នាង​ខ្វះ​ខាត​ថវិកា​ខ្លាំង​ កុំ​ថា​ឡើយ​ទិញ​ឧបករណ៍​ចាក់ភ្លេង សូម្បី​តែ​ Flash ក៏​គ្មាន​នាង​លុយ​ទិញ​ផង។

វិល​មក​ជំនាញ​ដែល​ខ្លួន​សិក្សា​វិញ DJស្រី​ខាង​លើ រៀប​រាប់​ថា នាង​មិន​បាន​បោះ​បង់​ទេ ព្រោះ​ជំនាញ​នេះ នាង​កំពុង​ប្រើ​ប្រាស់​ជា​មួយ​ការងារ​មួយ​ទៀត​គឺ ជំនួយ​ការ​អ្នក​រៀប​ចំ​កម្មវិធី ឬ Assistant Producer ដែល​នាង​ត្រូវ​គ្រប់គ្រង​កម្មវិធី ពេលវេលា តួសម្ដែង​ និង​សម្ភារៈ​​ការងារ​ផ្សេងៗ​ទៀត។ នាង​ថា៖ "តាម​គ្រប់​គ្រង​អាច​ត្រូវ​ទាំង​អស់​មិន​ចាំ​បាច់​តែ​ធ្វើ​ការងារ​ក្នុង​ក្រុម​ហ៊ុន​ទេ សូម្បី​តែ​ធ្វើ​តែ​ DJ ខ្ញុំ​អាច​គ្រប់​គ្រង់​ពេល​វេលា​ខ្លួន​ឯង និង​មនុស្ស​ក្នុង​ក្លឹប​ថា​ពេល​នេះ​ខ្ញុំ​គួ​រ​ធ្វើ​អ្វី​ជាក់​ចម្រៀង​បែប​ណា​ឲ្យ​ត្រូវ​តាម​ស្ថានភាព​ជាក់​ស្ដែង"៕​​

អត្ថបទ៖ សុខណា

អត្ថបទថ្មី