កប់​! កាស ​Pixel Buds ​របស់​ Google ​មាន​មុខងារ​បក​ប្រែ​​បាន​៤០​ភាសា​

  • 2017-10-05 13:17:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google ​បាន​បញ្ចេញ​កាស​ឥត​ខ្សែ​ Pixel Buds ​អំឡុង​ពេល​បង្ហាញ​ស្មាតហ្វូន​ត្រកូល​ Pixel ជំនាន់​ថ្មី​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ដែល​ក្រុមហ៊ុន​និយាយ​ថា​ កាស​នេះ​មាន​សមត្ថភាព​ពិសេស​អាច​បក​ប្រែ​បាន​ ៤០​ភាសា​ពេល​អ្នក​ប្រើប្រាស់​កំពុង​សន្ទនា​។

ការ​បង្ហាញ​ពី​មុខងារ​បកប្រែ​ភាសា​របស់​ Pixel Buds ​នៅ​ឯ​ព្រឹត្តិការណ៍​បង្ហាញ​ផលិតផល​របស់​ Google ប្រចាំ​ខែ​តុលា​រួម​មាន​ការ​សន្ទនា​ពីរ​របៀប​ដែល​មាន​ម្នាក់​និយាយ​ភាសា​អង់គ្លេស​ និង​ដៃគូ​សន្ទនា​ម្ខាង​ទៀត​និយាយ​ភាសា​ស៊ុយអែត​ ។ កាស​ Pixel Buds ​អាច​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ការ​ប៉ះផ្ទាល់​ (touch ) ​អូសវាស​ ឬ​បញ្ជា​ដោយ​សំឡេង​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ទាំង​អស់​រើស​បទ​ចម្រៀង​ ផ្ញើ​សារ​ និង​រក​ទីតាំង​បាន​ដោយ​ស្រួល​ ។ វា​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ស្មាតហ្វូន​មាន​ប្រព័ន្ធ​ប្រតិបត្តិការ​ Marshallow ឬ​ខ្ពស់​ជាង​នេះ​ដោយ​ធ្វើ​ការ​ជាមួយ​ជំនួយ​ការ​សិប្បនិមិត្ត​ឆ្លាតវៃ​ Google Assistant ។ កាស​ Pixel Buds ​មាន​តម្លៃ​ ១៥៩ ​ដុល្លារ​ ហើយ​នឹង​​មាន​នៅ​ទឹក​ដី​អាមេរិក​ដើម​ខែ​វិច្ឆិកា​៕

ប្រភព៖ nationmultimedia   ប្រែសម្រួល៖ សិរីបុទ្រ