បើ​មាន​ឧបករណ៍​នេះ ទៅ​ដើរ​លេង​កន្លែង​ណា ក៏​អាច​ផ្ដិត​រូប​ជាមួយ​ស្មាតហ្វូន​បាន​ដែរ!

  • 2017-10-08 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ទាំង​អស់​គ្នា ប្រាកដ​ជា​ធ្លាប់​ស្គាល់​ម៉ាស៊ីន​ព្រីន​រូប​ថត​ធំៗ ដែល​មាន​នៅ​តាម​បណ្ដា​ហាង​ថត​រូប​នានា​កាល​ពី ១០ ឆ្នាំ​មុន។ មក​ដល់​ឥឡូវ​នេះ ឧបករណ៍​ផ្ដិត​រូប​ទាំង​អស់​នោះ បាន​ក្លាយ​ទៅ​ជា​របស់​ហួស​សម័យ​ទៅ​ហើយ បន្ទាប់​ពី​វត្តមាន ស្មាតហ្វូន​ដែល​អាច​រក្សាទុក​រូប​ថត​នៅ​លើ Cloud បាន ដោយ​មិន​ចាំ​បាច់​ផ្ដិត​ទុក ខ្លាច​បាត់ ឬ​ខូច​រូប​ទៀត​នោះ​ឡើយ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ក្រុម​ហ៊ុន​បច្ចេកវិទ្យា​នានា​ដែល​ល្បី​ល្បាញ​ខាង​ផលិត​គ្រឿង Hardware ដូច​ជា HP ជាដើម ក៏​នៅ​តែ​ព្យាយាម​ផលិត​ឧបករណ៍​ទាំង​នោះ មក​​បំពេញ​តម្រូវ​ការ​អ្នក​គាំទ្រ​ដដែល តែ​បាន​បង្រួញ​រូបរាង​ពី​ធំ មក​តូច នឹង​បំពាក់​បច្ចេកវិទ្យា​មួយ​ចំនួន​​ដូច​ដែល​បាន​ឃើញ​ក្នុង​រូប​ខាង​ក្រោម។

HP Sprocket ជា​ម៉ាស៊ីន​ផ្ដិត​រូប​ដ៏​តូច​ច្រឡឹង​របស់​ក្រុមហ៊ុន HP ដែល​ទើប​នឹង​បង្ហាញ​ខ្លួន​នា​ពេល​ថ្មីៗ​នេះ។

  • HP Sprocket ដែល​ជា​ម៉ាស៊ីន​ផ្ដិត​រូប​ដ៏​តូច​នេះ មាន​ទម្ងន់​ត្រឹម​តែ ១៧០ ​ក្រាម​ប៉ុណ្ណោះ អាច​យក​ដាក់​ហ៊ោបៅ​ខោ ឬ​កាបូប​បាន ភ្ជាប់​មក​ជាមួយ​បច្ចេកវិទ្យា Zink(Zero-link) ជា​បច្ចេកវិទ្យា​ដែល​អាច​ផ្ដិត​រូប​ថត​មាន​ពណ៌​បាន​ច្រើន​ពណ៌ ជំនួស​ឲ្យ​ឧបករណ៍​ផ្ដិត​រូប​ជំនាន់​មុន ដែល​ទាមទារ​ឲ្យ​បញ្ចូល​ទឹក​ថ្នាំ។

  • HP Sprocket មាន​សមត្ថភាព​អាច​ផ្តិត​រូប​ថត​បាន​ចំនួន ១០ សន្លឹក​ក្នុង​ទំហំ 2x3 អ៊ីញ ចំនួន​មួយ​លើក។ មាន​ភ្ជាប់​ជាមួយ​រន្ធ​ដោត USB សម្រាប់​សាក​ភ្លើង នឹង​ដំណើរការ​ភ្លើង LED សម្រាប់​ពេល​ផ្ដិត​រូប។

  • របៀប​ប្រើ​វា ​ប្រិយមិត្ត​គ្រាន់​តែ​ដោនឡូត​កម្មវិធី Sprocket ពី App Store ឬ Play Store រួច​ធ្វើ​ការ​ភ្ជាប់​ទៅ​កាន់ Photo Library បន្ទាប់​មក​រើស​រូបភាព​ដែល​អ្នក​ចង់​ផ្ដិត​ជា​ការ​ស្រេច ឬ​ក៏​ចង់​កែ​បន្ថែម​សម្រាប់​ផុស​លើ Facebok, IG ក៏​បាន។ ចំពោះ​ការ​ផ្ដិត​រូបភាព​ម្ដង ត្រូវ​ចំណាយ​ពេល ២ ទៅ ៤ នាទី រីឯ​គុណភាព​រូប អាច​ទទួល​យក​បាន មិន​អន់​នោះ​ទេ។

ចំពោះ​តម្លៃ​បរទេស​ខ្ទង់​ប្រមាណ​ជា ១២៩ ដុល្លារ ដោយ​ឡែក​នៅ​ទីផ្សារក្នុង​ស្រុក មិន​ទាន់​ឃើញ​មាន​លក់​នៅ​ឡើយ​ទេ បើ​មាន​ក្រុម​ការងារ​នឹង​ចុះ​ផ្សាយ​នៅ​ពេល​ក្រោយ៕

ទស្សនារបៀប​ប្រើ HP Sprocket

កម្មវិធី HP Sprocket នៅ​លើ Play Store

ចុច​អាន​បន្ត​៖

ប្រភព៖ Indiatimes   ប្រែ​សម្រួល៖ រក្សា