របៀបបិទផ្ទាំង Notification គេហទំព័រតាម Browser ល្បីៗ
- 2017-10-11 03:29:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របៀបបិទផ្ទាំង Notification គេហទំព័រតាម Browser ល្បីៗ
ចន្លោះមិនឃើញ
បច្ចុប្បន្ននៅលើ Browser គេហទំព័រមួយចំនួនធំមានបង្ហាញ Notification សម្រាប់ផ្ដល់ដំណឹងដល់អ្នកប្រើប្រាស់ឲ្យងាយដឹងពីវត្តមាន Contents ថ្មីៗ ហើយវានឹងស្នើសុំការអនុញ្ញាតពីអ្នកក្នុងការបញ្ជូន Notification។ ប៉ុន្តែប្រសិនបើមាន Notification មកច្រើនពេក ប្រាកដជារំខាន និងចង់បិទចោល ដូចនេះអ្នកអាចពិនិត្យមើលនូវវិធីខាងក្រោមបាន៖
អ្នកចូលទៅកាន់ Settings ដោយចុចលើចំណុចបីគ្រាប់ស្ទួនគ្នានៅខាងស្ដាំផ្នែកខាងលើ > Settings ឬវាយបញ្ចូលនូវ chrome://settings ក្នុងប្រអប់ URL នៃកម្មវិធី។ បន្ទាប់មកជ្រើសរើសនូវ Advanced > Privacy and Security > Content Settings > Notifications។ ក្នុងចំណុចនេះ Google បានណែនាំឲ្យអ្នករក្សានូវការជ្រើសរើសផ្ទាំងសម្រាប់សួរមុនពេលទទួលយក Notification “Ask Before Sending” ប៉ុន្តែប្រសិនបើអ្នកចង់បិទនៅរាល់ Notifications តែម្ដង អ្នកអាចចុចអូសប៊ូតុង Slider ទៅខាងស្ដាំ វានឹងប្ដូរ Setting ទៅ Blocked។
ក្នុងករណីដែលអ្នកចង់បិទនូវគេហទំព័រណាមួយ ឬចង់បើកតែគេហទំព័រណាមួយសម្រាប់ទទួលយកនូវ Notification អ្នកអាចចុចលើ Add នៅក្រោមចំនុច Block (បិទ) ឬ Allow (បើក) លើផ្ទាំង Notifications។ ប្រសិនបើអ្នកចង់បើកនូវការទទួលយកនូវ Notification ពីគេហទំព័រណាមួយវិញ អ្នកអាចចុចលើចំណុចបីស្ទួនគ្នា ដែលនៅជួរជាមួយគ្នានៃគេហទំព័រអ្នកចង់បើកក្រោម Block ហើយជ្រើសរើស Allow។
បើយោងតាមឯកសារ Google អ្នកនឹងមិនទទួលនៅរាល់ Notifications នោះទេពេលអ្នកប្រើប្រាស់ Browser ក្នុងទម្រង់ Incognito mode (ចុចលើចំណុចបីស្ទួនគ្នានៅខាងស្ដាំផ្នែកខាងលើ > New Incognito Window) ដែលវាមិនរក្សាទុកនូវរាល់ព័ត៌មានដែលអ្នកប្រើប្រាស់លើ Browser នោះឡើយ។
អ្នកអាចចុចលើ icon រូប Gear សម្រាប់ Setting > ជ្រើសរើសប្រអប់ Privacy > នៅខាងក្រោម Pop-Up Blocker ចុចលើប្រអប់នៅមុខ Turn on Pop-Up Blocker ដើម្បីបើក។ ជាធម្មតា Microsoft នឹងបង្ហាញនូវ Notification bar ពេល Pop-up ត្រូវបាន Block។ ក្នុងការបិទ អ្នកចុចលើ Settings នៅក្បែរនឹង Turn on Pop-Up Blocker ហើយចុចលើប្រអប់នៅមុខ Show Notification bar when a pop-up is blocked ដើម្បីបិទ។ នៅទីនោះ អ្នកក៏អាចជ្រើសរើសនូវកម្រិត Block អ្នកចង់បានផងដែរដោយ High (ធ្វើការ Block រាល់ Pop-up), Medium (ធ្វើការ Block នូវ Pop-up ដែលលោតមកដោយស្វ័យប្រវត្តិភាគច្រើន) និង Low (អនុញ្ញាតដល់ Pop-up សម្រាប់តែគេហទំព័រដែលមានសុវត្ថិភាព)។
នៅខាងស្ដាំផ្នែកខាងលើនៃផ្ទាំង Browser អ្នកអាចជ្រើសរើសនូវ icon រូបបន្ទាត់បីស្ទួនគ្នា > នៅផ្ទាំងខាងឆ្វេងជ្រើសរើស Content > អ្នកនឹងឃើញនូវជម្រើសសម្រាប់ Notifications និង Pop-ups។
ប្រសិនបើអ្នកចុចលើប្រអប់នៅក្បែរនឹង Do not disturb me អ្នកនឹងមិនឃើញ Notifications ណាមួយនោះទេ រហូតដល់អ្នកបិទបើកនូវកម្មវិធី Firefox។ អ្នកអាចបិទនូវ Notification សម្រាប់គេហទំព័រណាមួយដោយចុចលើ Choose នៅផ្នែកខាងស្ដាំ។ នៅក្នុងផ្ទាំង Window ដែលបង្ហាញនេះអ្នកអាចបិទនូវគេហទំព័រណាមួយពីការបញ្ជូននូវ Notification ឬបិទចោលទាំងអស់។
ជាធម្មតា ជម្រើស Block pop-up windows ត្រូវបានជ្រើសរើសស្រាប់។ អ្នកអាចចុចលើប្រអប់ដើម្បីដោះចេញ ឬចុចលើ Exceptions នៅខាងស្ដាំ ដែលអាចឲ្យអ្នកបន្ថែមនូវ URLs នៃគេហទំព័រក្នុងការអនុញ្ញាតឲ្យ Pop-ups។ អ្នកអាចលុប គេហទំព័រម្ដងមួយ ឬទាំងអស់ក្នុងបញ្ជីអនុញ្ញាតផងដែរ។
អ្នកអាចចុចលើចំណុចបីស្ទួនគ្នានៅខាងស្ដាំផ្នែកខាងលើ > ជ្រើសរើស Settings > View advanced settings > Notifications > Manage > អ្នកនឹងឃើញនូវបញ្ជីគេហទំព័រដែលបានស្នើសុំសម្រាប់ការបញ្ជូន Notification ដែលអ្នកអាចបិទបាន។ នៅក្នុង Menu ឈ្មោះ View advanced settings ក៏មានជម្រើសដើម្បី Block pop-ups ដែលបានបើកជា Default (មកស្រាប់ជាមួយប្រព័ន្ធ)។
អ្នកអាចចុចលើ Menu រូបសម្គាល់ Apple នៅខាងលើផ្នែកខាងឆ្វេង ហើយជ្រើសរើស Tab ឈ្មោះ Notification។ អ្នកនឹងឃើញគេហទំព័រណាខ្លះបានព្យាយាមបញ្ជូន Notification មកអ្នក ហើយអ្នកអាចបិទបាននៅទីនោះ។
អាចចុចលើ Logo Opera ពណ៌ក្រហមនៅខាងលើផ្នែកខាងឆ្វេង > អូសចុះក្រោម ទៅកាន់ Settings > ជ្រើសរើស Websites។ ក្នុង Menu នោះ អ្នកអាចរៀបចំនូវរបៀបដែល Pop-ups, video pop-outs, location data និង Notification ត្រូវបានបង្ហាញយ៉ាងម៉េច។ ជា Default កម្មវិធី Opera ធ្វើការ Block នូវ Pop-ups។
អ្នកអាចចុចលើ Manage exception ដើម្បីបន្ថែមនូវគេហទំព័រដែលអ្នកចង់ឲ្យ Pop-ups។ ជាមួយនឹង Notification និង Location data កម្មវិធី Opera នឹងសួរអ្នកពេលគេហទំព័រចង់ Track (តាមដាន) នូវ Location ឬបង្ហាញនូវ Notification ជា Default ប៉ុន្តែអ្នកអាចជ្រើសរើសដើម្បីអនុញ្ញាតឲ្យរាល់គេហទំព័រ Track នូវ Location ឬបង្ហាញ Notification ឬក៏បិទនូវរាល់គេហទំព័រពីការធ្វើបែបនោះ៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖