មុន​យក​ ​iPhone​ ​ទៅ​លក់​ ​កុំ​ភ្លេច​ធ្វើ​រឿង​ទាំង​នេះ​សិន

  • 2017-10-11 02:29:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple​ ​បាន​បង្ហាញ​ ​iPhone 8, 8 Plus ហើយ​ថែម​ ​iPhone X​ ​ដែល​ធ្វើ​ឲ្យ​ប្រិយមិត្ត​ជា​ច្រើន​រមែង​ចង់​បាន​មក​ប្រើ។​ ​ប្រសិនបើ​អ្នក​ប្រើប្រាស់​ ​iPhone ចាស់​ ​មាន​បំណង​ចង់​ធ្វើ​ការ​ផ្លាស់ប្ដូរ​ស៊េរី​ថ្មី ដោយ​លក់​នូវ​ម៉ូដែល​ចាស់​ចោល អ្នក​គួរ​ស្វែងយល់​នូវ​ចំណុច​ខាងក្រោម មុន​អ្នក​លក់​ទៅ​ឲ្យ​នរណា​ម្នាក់​៖

១. ធ្វើការ Back Up

អ្នក​គួរ​ធ្វើការ​ ​Back up​ ​រាល់​អ្វី​គ្រប់​យ៉ាង​លើ​ទូរសព្ទ​មុន​នឹង​លុប​ចោល​។ នៅ​លើ PC អ្នក​គួរ​មាន​នូវ​ជំនាន់​ចុង​ក្រោយ​នៃ​កម្មវិធី iTune > ភ្ជាប់​ទូរសព្ទ​ទៅ​នឹង​កុំព្យូទ័រ​។ ពេល​វា​បង្ហាញ​លើ iTune អ្នក​ចូល​ទៅ​កាន់​ ​File > Devices > Back Up។ អ្នក​អាច​ពិនិត្យ​មើល​ថា​តើ​បាន​ Back up ឬ​អត់ ដោយ​ចូល Preferences > Devices ហើយ​ត្រួត​ពិនិត្យ​នូវ​កាលបរិច្ឆេទ​នៃ​ការ Back up ចុងក្រោយ​។ 

អ្នក​ក៏​អាច Back up​ ​ដោយ​ផ្ទាល់​លើ iOS device ផង​ដែរ ដោយ​ចូល​ទៅ​កាន់​កម្មវិធី Settings > ជ្រើសរើស​ឈ្មោះ​អ្នក > ចុច​លើ iCloud បន្ទាប់​មក​អូស​ចុះ​ក្រោម​ដល់ iCloud Backup > Back up now។ ប្រសិនបើ​ប៊ូតុង​ ​Toggle​ ​លើ​ ​iCloud Backup​ ​បើក​ ​វា​នឹង​ធ្វើការ Update នូវ​រាល់​ទិន្នន័យ និង Settings​ ​អ្នក​ ​ពេល​ ​Device​ ​បាន​ ​Locked​ ​ហើយ​ភ្ជាប់​នឹង​អ៊ីនធឺណិត។

ក្រោយ​មក​ ​ពេល​អ្នក​ទិញ​នូវ​ ​iPhone​ ​ថ្មី​អ្នក​អាច​ជ្រើសរើស​ ​Back up​ ​ពី​ ​iTune​ ​ឬ​ ​iCloud​ ​ហើយ​គ្រប់​ទិន្នន័យ​ ​និង​ ​Settings នឹង​មាន​សភាព​ដូច​ទៅ​នឹង​ទូរសព្ទ​ចាស់​។

២. បិទ​មុខងារ​ Find My iPhone

ការ​បើក​ដំណើរការ​មុខងារ​ ​Find My iPhone​ ​ពេល​ខ្លះ​អាច​ត្រូវ​បាន​ ​Block activation​ ​ដោយ​ម្ចាស់​ថ្មី​។ ដូច្នេះ​អ្នក​គួរ​បិទ មុន​អ្នក​លក់​ឲ្យ​អ្នក​ដទៃ​។ អ្នក​អាច​ចូល​ទៅ​កាន់​កម្មវិធី Settings > ឈ្មោះ​អ្នក > iCloud > Find My iPhone ហើយ​ចុច​អូស​បិទ​ចោល​។

៣. Sign out ពី iMessage

ពេល​ខ្លះ​សារ​បាន​បញ្ជូន​ពី iPhone មួយ​ទៅ iPhone មួយ​ទៀត ត្រូវ​បាន​ទទួល​ដោយ iPhone ចាស់ ជៀស​ជាង Device ប៉ុន្តែ​បញ្ហា​នេះ​ត្រូវ​បាន​ដោះស្រាយ​រួច​ហើយ​។ យ៉ាងណាមិញ ជា​យោបល់​ល្អ អ្នក​គួរ​ធ្វើការ​បិទ ដោយ​ចូល​ទៅ​កាន់​កម្មវិធី Settings > Messages > ហើយ​ចុច​លើ​ប៊ូតុង Toggle បិទ iMessage។

៤. Unpair Apple Watch

ប្រសិនបើ​អ្នក​មាន Apple Watch អ្នក​គួរ Unpair វា​ពី iPhone អ្នក​មុន​លក់​ចេញ​។ អ្នក​អាច​ដាក់ Device ទាំង​ពីរ​នៅ​ជិត​គ្នា ហើយ​បើក​កម្មវិធី Apple Watch លើ iPhone > ចូល​ទៅ​កាន់ Tab ឈ្មោះ My Watch ហើយ​ជ្រើសរើស នាឡិកា​ដែល​នៅ​ខាងលើ​នៃ​អេក្រង់​ > ជ្រើសរើស​នូវ​សញ្ញា Info circle នៅ​ក្បែរ​នឹង​នាឡិកា ដែល​អ្នក​ចង់ Unpair > បន្ទាប់​មក​ចុច Unpair Apple Watch ហើយ​ចុច Confirm ដែល​ប្រហែល​ជា​ត្រូវការ​បញ្ចូល​លេខ​សំងាត់ Apple ID។

៥. Sign Out​ ​ពី​ ​iCloud

ក្រុមហ៊ុន​ ​Apple​ ​បាន​ណែនាំ​ដល់​អ្នក​គ្រប់​គ្នា​ដែល​ប្រើប្រាស់​នូវ​ ​iOS 10​ ​ឬ​លើ​នេះ​ ​គួរ​ធ្វើការ​ ​Sign out ពី​ ​iCloud​ ​ក៏​ដូចជា​ ​iTune​ ​និង​ ​App Store​ ​មុន​លក់​ចេញ។

លើ​ ​iOS 10.3+ អ្នក​អាច​ចូល​កម្មវិធី Settings > ឈ្មោះ​អ្នក > Sign Out > បញ្ចូល​នូវ​ពាក្យ​សំងាត់ Apple ID ហើយ​ចុច Turn Off។

លើ​ ​iOS 10.2​ ​អ្នក​អាច​ចូល​កម្មវិធី Settings > iCloud > Sign Out > ចុច​លើ​ ​Sign Out​ ​ម្ដង​ទៀត​ ​បន្ទាប់​មក​ចុច​ ​Delete from My Device ណា​មួយ ហើយ​បញ្ចូល​នូវ​ពាក្យ​សំងាត់ Apple ID។ ក្រោយ​មក​ទៀត​ចូល​កម្មវិធី Settings > iTunes & App Store > Apple ID > Sign Out។

៦. Erase all Settings

អ្នក​គួរ​ធ្វើ​ការ​លុប​នូវ​រាល់​ទិន្នន័យ ដោយ​ចូល​ទៅ​កាន់​កម្មវិធី Settings > General > Reset > Erase all Content and Settings ហើយ​បញ្ជាក់​នូវ​ការ​យល់ព្រម​លើ​ផ្ទាំង​ដែល​បង្ហាញ​។

៧. Sim Card

អ្នក​គួរ​ធ្វើ​ការ​ដក​នូវ Sim card ចេញ​។

៨. ដល់​ពេល​លក់

ក្រោយ​រៀបចំ​រួចរាល់​ ​អ្នក​អាច​ថតរូប​ទូរសព្ទ​អ្នក​ ​ហើយ​បង្ហោះ​លើ​ ​Online​ ​សម្រាប់​ធ្វើការ​លក់​ ​ឬ​ទៅ​លក់​ដល់​កន្លែង​ទិញ​ ​លក់​ទូរសព្ទ​តែ​ម្ដង។ លើស​ពី​នេះ​ ​គួរ​ដឹង​ពី​ហាង​ឆេង​តម្លៃ​របស់​ ​iPhone​ ​ពេល​កំពុង​លក់​ ​ព្រោះ​មិន​ដូច្នេះ​ ​អាច​លក់​ចេញ​ខាត​ជ្រុល៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ pcmag   ប្រែសម្រួល ​៖ ប៊ុន ធឿន

អត្ថបទថ្មី