​ឡាន​​ដឹក​ពី​អាមេរិក​​តាម​កប៉ាល់​​មួយ​ជើងៗ ត្រូវ​ចំណាយ​​អស់​ប៉ុន្មាន?

  • 2017-10-10 23:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​រថយន្ត​ដែល​នាំ​​ពី​សហរដ្ឋអាមេរិក​មក​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​សុទ្ធ​តែ​ត្រូវ​ដឹក​ជញ្ជូន​តាម​កប៉ាល់​ ដែល​ចំណាយ​ពេល​វេលា​យូរ​ និង​ចំណាយ​ថវិកា​ច្រើន​ទៀត​ផង។

លោក​ ងិន​ សុភាព​ ដែល​ធ្លាប់​ជា​ម្ចាស់​ហាង​លក់​រថយន្ត​មួយ​​ បាន​ឲ្យ​ដឹង​ថា​​ដំណើរ​ការ​ដឹក​ជញ្ជូន​រថយន្ត​ពី​សហរដ្ឋអាមេរិក​តាម​រយៈ​កប៉ាល់​ត្រូវ​ចំណាយ​ពេល​វេលា​ប្រហែល​មួយ​ខែ (អាច​យូរ​ជាង​នេះ ឬ លឿន​ជាង​នេះ)។ រថយន្ត​ដែល​ដឹក​ជញ្ជូន​គឺ​ត្រូវ​រក្សា​ទុក​ក្នុង​ទូ​កុងតឺន័រ​ ដោយ​ក្នុង​មួយ​កុងតឺន័រ​អាច​រក្សា​ទុក​រថយន្ត​បាន​​​​ច្រើន​បំផុត​ ៣-៤ គ្រឿង​ដោយ​ដាក់​ប្រជ្រៀត​គ្នា ប៉ុន្តែ​ប្រសិន​បើ​រថយន្ត​ណា​មាន​តម្លៃ​ថ្លៃ​គេ​អាច​រក្សា​ទុក​បាន​ ១-២ គ្រឿង​ប៉ុណ្ណោះ​ ដោយ​ខ្លាច​ថា​វា​អាច​ប៉ះ​ទង្គិច​គ្នា​​ធ្វើ​ឲ្យ​ខាត​លើស​ដើម។

ដោយ​ឡែក​ចំពោះ​​កម្រៃ​​លើ​ការ​ដឹក​ជញ្ជូន​​វិញ​មាន​ចន្លោះ​ពី​ ៣ ០០០ ដុល្លារ​ទៅ ៤ ០០០ ដុល្លារក្នុងមួយទូ។ នេះ​ជា​កត្តា​មួយ​ទៀត​​ដែល​ធ្វើ​ឲ្យ​រថយន្ត​ដែល​ដាក់​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​មាន​តម្លៃ​ថ្លៃ​ ក្រៅ​ពី​ការ​​ចំណាយ​លើ​​ពន្ធ​នាំ​ចូល៕​​​​

ចុចអាន៖

អត្ថបទ៖ សុខហេង