សំ វ៉ាន់ដេត ​ថា​បឹង​កេត ខ្លាំង ប៉ុន្តែ​ស្វាយ​រៀង​នៅ​តែ​មាន​ឱកាស​ឈ្នះ​ព្រោះ​កត្តា​នេះ

  • 2017-10-14 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លីគ​កំពូល​កម្ពុជា​នៅ​ថ្ងៃ​សៅរ៍​នេះ ​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​នឹង​ត្រូវ​លេង​តតាំង​ជាមួយ​ក្រុម​ខ្លាំង​បឹងកេត ​នា​កីឡដ្ឋាន​ខេត្ត​ស្វាយ​រៀង វេលា​ម៉ោង​៦​ល្ងាច​ត​ទៅ។

លោក សំ វ៉ាន់ដេត ​គ្រូ​បង្វឹក​ស្វាយ​រៀង​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​នៅ​លើ​ Page ​ស្វាយ​រៀង​ថា​លោក​ដឹង​ច្បាស់​ពី​កម្រិត​របស់​បឹង​កេត ​ថា​ជា​ក្រុម​ខ្លាំង​មាន​បទ​ពិសោធ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​ច្រើន។ ពួកគេ​មាន​កីឡាករ​ល្អ​ៗ ​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ស្វាយ​រៀង​បាន ប៉ុន្តែ​លោក​ក៏​បាន​រៀប​ចំ​ក្រុម​បាន​ត្រឹម​ត្រូវ​ដើម្បី​ស្វាគមន៍​ពួកគេ​ដែរ។ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​នៅ​តែ​មាន​សង្ឃឹម​ជានិច្ច ព្រោះ​ការ​ប្រកួត​នេះ​គឺ​នៅ​ក្នុង​ទឹកដី​របស់​ស្វាយ​រៀង​ ហើយ​មាន​អ្នកគាំទ្រ​ច្រើន​ជួយ​លើក​ទឹក​ចិត្ត​ពី​ក្រោយ​ការ​ប្រកួត​នោះ។

រំលឹក​ថា​កាល​ពី​ប៉ះ​គ្នា​នៅ​ជើង​ទី ១​ក្នុង​លីគ​កំពូល​កន្លង​ទៅ ​ក្រុម​ទាំង​ពីរ​ខាង​លើ​នេះ​បញ្ចប់​ទៅ​ត្រឹម​លទ្ធផល​ស្មើ​គ្នា ២-២ ប៉ុណ្ណោះ។ ដោយ​ឡែក ​នៅ​ក្នុង​តារាង​វិញ ​ក្រុម​ស្វាយ​រៀង​នៅ​លេខ​១ មាន​៣៧​ពិន្ទុ​ដាច់​គេ ស្រប​ពេល​បឹង​កេត​វិញ ​កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៤​មាន​៣០​ពិន្ទុ ​ដែល​ជា​កន្លែង​ត្រូវ​ការ​ពិន្ទុ​ដាច់​ខាត​ដើម្បី​ឈរ​នៅ​ Top4 ៕

អត្ថបទ៖ មុន្នីរម្យ