រម្លឹកបេក្ខភាព​ The Voice ៣​រូប​​ ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​នឹង​កន្លែង

  • 2017-10-17 01:01:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​មួយ​គួរ​ឲ្យ​តក់ស្លុត​នៅ​ពេល​ដែល​អតីត​បេក្ខភាព The Voice Cambodia រដូវកាល​ទី២​ អ្នកនាង សាន ស្រីឡៃ ត្រូវ​បាន​បាញ់​សម្លាប់​​នៅ​នឹង​កន្លែង​នៅថ្ងៃទី ១៦ តុលា ឆ្នាំ២០១៧ ហើយ​ហេតុការណ៍​ដូច​គ្នា​ពី​នេះ​ក៏​បាន​កើត​ទៅ​លើ​បេក្ខជន The Voice ២​រូប​ផ្សេង​ទៀត​ដែរ។​​​

​១. ​​Christina Grimmie ​អតីត​បេក្ខនារី​​កម្មវិធី The Voice​ ឆ្នាំ ២០១៤ រដូវ​កាល​ទី​៦ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ កូន​ក្រុម​របស់​ Adam Levin។ កាល​ពី​ថ្ងៃ​ សុក្រទី ១០ ខែ មិថុនា ឆ្នាំ ២០១៦ Christina ​ត្រូវ​ជន​ដៃដល់​ម្នាក់​​ឈ្មោះ Kevin James Loibl បាញ់​សម្លាប់​​ពេល​ប្រគំតន្ត្រី​។

២. Alejandro 'Jano' Fuentes អតីត​បេក្ខជន The Voice ម៉ិកស៊ីកូ​ កាល​ពី​ឆ្នាំ​២០១១ បាន​បាត់បង់​ជីវិត​ បន្ទាប់​​​​ពីត្រូវ​ជន​ដៃដល់​លប​ឆ្មក់​បាញ់​ប្រហារ ក្រោយ​​​ចេញ​ពី​ពិធី​​ខួបកំណើត​គម្រប់​៤៥​​ឆ្នាំ​របស់​ខ្លួន​ជាមួយ​​មិត្តភ័ក្ដិ។ ​​​​Alejandro បាន​ស្លាប់​បន្ទាប់​ពី​ជន​មិន​ស្គាល់​មុខ​បាន​បាញ់​៣​គ្រាប់​ចំ​ក្បាល​​ ​នៅ​ខាង​ក្រៅ​សាលា​ Tras Bambalinas School ភាគ​​និរតី​នៃ​ទីក្រុង ​Chicago សហរដ្ឋអាមេរិក។

៣. អតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ សាន ស្រីឡៃ ត្រូវបានបុរសម្នាក់បាញ់សម្លាប់ នៅហាង កែសម្ផស្សមួយកន្លែង នៅជិតស្ថានីយទូរទស្សន៍អប្សរា ស្ថិត​បណ្ដោយ​ផ្លូវ​ ៣៦០ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន កាលពីម៉ោងប្រហែល៤រសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧។ ហេតុការណ៍បាញ់សម្លាប់នេះបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយខ្មាន់កាំភ្លើងបានបាញ់ជាច្រើនគ្រាប់ចំទ្រូង​សងខាង និង​ក្បាល​របស់​ ស្រីឡៃ បណ្តាលឲ្យស្លាប់ភ្លាមៗ បន្ទាប់​មក​ក៏បាញ់​សម្លាប់​ខ្លួន​ឯងតែ​ម្ដង​៕

អត្ថបទ៖ Samedy