មិន​ស្មាន​ថា​ Suzy ស្អប់​បទ​ចម្រៀង​១បទ របស់​ក្រុម​ខ្លួន​​ដល់​​ថ្នាក់​​នេះសោះ​!

  • 2017-10-18 00:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ​ Suzy​ សមាជិក​ក្រុម​ Miss A​ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​មាន​ការ​ចាប់​អារម្មណ៍​គួរ​សម​ នៅ​ពេល​នាង​បង្ហើប​ពី​បទ​ចម្រៀង​ដែល​នាង​ស្អប់​ខ្លាំង​ និង​ស្រលាញ់​បំផុត។

នៅ​ក្នុង​ការ​កម្ម​វិធី​​របស់​ទូរទស្សន៍​ SBS ឈ្មោះ​ “JYP's Party People” Suzy ត្រូវ​បាន​ចោទ​ជា​សំណួរ​ដែល​ទាក់ទង​ទៅ​នឹង​បទចម្រៀង​ដែល​នាង​មិន​ចូលចិត្ត។

នៅ​ពេល​នោះ​នាង​បាន​តប​ទៅ​វិញ​ថា​ បទ​ក្នុង​ក្រុម​ដែល​នាង​មិន​ចូល​ចិត្ត​មាន​ចំណង​ជើង​ថា​ “I Don't Need A Man” ចេញ​កាល​ពី​ឆ្នាំ ២០១៣។ មូលហេតុ​ដ៏​អស់​សំណើច​ គឺ​ដោយ​សារ​បទ​មួយ​នេះ​មាន​ការ​គាំទ្រ​ខ្លាំង​ពី​ចំណោម​អ្នក​គាំទ្រ​ស្រីៗ ផ្ទុយ​ទៅ​វិញ​មាន​ការ​មិន​សូវ​ពេញចិត្ត​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ​បុ្រសៗ​។

រី​ឯ​បទ​ចម្រៀង​ដែល​នាង​រីករាយ​ក្នុង​ការ​លើក​យក​មក​ច្រៀង​ និង​សំដែង​នោះ​មាន​ចំណង​ជើង​ថា​”Goodbye Baby"។

មិត្ត​ស្រី​របស់​ Lee Min Ho រូបនេះ​ក៏​បាន​លើក​ឡើង​ថា​បទ​ចម្រៀង​ភាគ​ច្រើន​របស់​ក្រុម​​តែង​តែ​ទាក់​យក​បេះដូង​អ្នក​ស្តាប់​ជានិច្ច​ ហើយ​តាម​រយៈ​វីដេអូ​បទ​ចម្រៀង​របស់​ក្រុម​ ក៏​មាន​ការ​គាំទ្រ​ច្រើន​ដែរ។

គួរ​បញ្ជាក់​ថា​ក្រុម​ Miss A​​ មាន​សមាជិក​៤នាក់​នៅ​ពេល​បង្កើត​ដំបូង​កាល​ពី​ឆ្នាំ​២០១០។ បច្ចុប្បន្ន​ក្រុម​នេះ​មាន​សមាជិក​ ៣រូប​ប៉ុណ្ណោះ​ ដោយ​សមាជិក​ម្នាក់​ទៀត​បាន​លា​ឈប់​ពី​ក្រុម​ក្នុង​ឆ្នាំ ២០១៦៕

ទស្សនា​វីដេអូ៖

បទ​ I Don't Need A Man

បទ Goodbye Baby

ចុចអាន៖ព័ត៌មាន​ផ្សេងៗ​ទាក់ទង​តារាកូរ៉េ

ប្រភព៖ Koreaboo   ប្រែសម្រួល៖ ញ៉េប លាងហេង