ក្លឹបទាំង ៧ ដែលធ្លាប់ឈ្នះ ៧-០ នៅ UCL ដូច Liverpool

  • 2017-10-18 12:37:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈក្លឹបហង្សក្រហម Liverpool បានយកឈ្នះ Maribor ក្នុងលទ្ធផល ៧-០ ក្នុងក្របខ័ណ្ឌ Champions League កាលពីយប់មិញ អត្ថបទនឹងរំលឹកពី ក្លឹបចំនួន ៧ ដែលធ្លាប់ឈ្នះ ៧-០ ក្នុងប្រវត្តិសាស្ត្រ UCL៖

១. Juvestus៖ ក្លឹបយក្សអ៊ីតាលីមួយនេះ បានយកឈ្នះ ៧-០ លើក្លឹប Olympiacos កាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០០៣។

២. Arsenal៖ ក្លឹបកាំភ្លើងធំបានបំបាក់ក្លឹប SK Slavia Praha ៧-០ កាលពីថ្ងៃទី ២៣ តុលាឆ្នាំ២០០៧។

៣.Marseille៖ ក្លឹបបារាំងបានយកជ័យជម្នះទៅលើក្លឹប MSK Zilina ក្នុងលទ្ធផល ៧-០ កាលពីថ្ងៃទី ៣ វិច្ឆិកាឆ្នាំ២០១០។

៤.Valencia៖ ក្លឹបអេស្ប៉ាញ Valencia បានបំបាក់ក្លឹបបែលហ្សិក KRC Genk ក្នុងលទ្ធផលទក់សាច់ ៧-០ កាលពីថ្ងៃទី ២៣ វិច្ឆិកាឆ្នាំ២០១១។

៥.Shakhtar Donetsk៖ ក្លឹបជើងខ្លាំងមកពីអ៊ុយក្រែនបានលត់ក្លឹប BATE រហូតដល់ ៧-០ កាលពីថ្ងៃទី ២១ តុលាឆ្នាំ២០១៤។

៦.Barcelona៖ ក្លឹបយក្សអេស្ប៉ាញបានយកឈ្នះក្លឹប Celtic ៧-០ កាលពីថ្ងៃទី ១៣ កញ្ញា ឆ្នាំ២០១៦។

៧.Bayern Munich៖ ខុសពីបណ្ដាក្លឹបរៀបរាប់ខាងលើ ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich បានឈ្នះ ៧-០ រហូតដល់ទៅពីរលើកក្នុងប្រវត្តិសាស្ត្រ Champions League ពោលគឺលើកទី ១ ឈ្នះក្លឹប Basel កាលពីថ្ងៃទី ១៣ មីនាឆ្នាំ២០១២ ខណៈលើកទី២ ឈ្នះក្លឹប Shakhtar Donetsk នៅថ្ងៃទី ១១ មីនាឆ្នាំ២០១៥៕

ប្រភព៖ UEFA   ប្រែសម្រួល៖ ហ៊ីម រស្មី