សែន​ រ៉ាឌី​ រំលឹក​រឿង​កេរ្តិ៍ឈ្មោះ​ល្បី​ ប៉ុន្តែ​អ្វី​ដែល​ទទួល​បាន​មិន​សម​ដូច​ឈ្មោះ​

  • 2017-10-19 04:35:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ជើង​ខ្លាំង​ប្រដាល់​គុន​ខ្មែរ​របស់​ប្រទេស​កម្ពុជា​ សែន​ រ៉ាឌី​ បង្ហាញ​អារម្មណ៍​ផ្ទាល់​ខ្លួន​តាម​ហ្វេសបុក​ ហួស​ចិត្ត​ចំពោះ​ខ្លួន​ឯង​ និង​មិត្តភ័ក្ដិ​ដែល​មាន​សមត្ថភាព​ មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ខ្លាំង​មិន​ថា​នៅ​ខ្មែរ​ ឬ​បរទេស​នោះ​ទេ​ ប៉ុន្តែ​ពេល​វ៉ៃ​លែង​កើត​ ឬ​ឈប់​ប្រកួត​រក​តែ​កន្លែង​ជ្រក​មិន​បាន។​

អតីតកីឡាករ សែន រ៉ាឌី

សែន​ រ៉ាឌី​ លើក​ឡើង​តាម​ហ្វេសបុក​ផ្ទាល់​ខ្លួន​ថា​ ពេល​វ៉ៃ​ល្បី​សុទ្ធតែ​កូន​ចៅ​អញ​ និង​មាន​អ្នក​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ ប៉ុន្តែ​នៅ​ពេល​ដែល​កីឡាករ​ប្រកួត​លេង​កើត​ ឬ​ឈប់​ឡើង​ប្រកួតលែង​មាន​អ្នក​ខ្វល់​ និង​យក​ចិត្ត​ទុក​ដាក់​ឡើយ​ និយាយ​ជា​រួម​គេ​ត្រូវ​ការ​នៅ​ពេល​ដែល​ពួកគេ​ល្បី​នោះ​ទេ។​ បើ​និយាយ​ពី​កេរ្តិ៍ឈ្មោះ​នោះ​ ល្បី​ដល់​ថ្នាក់​ស្ទើរ​គ្មាន​គូរ​ប្រកួត​ ល្បី​ដល់​ទៅ​ក្រៅ​ប្រទេស​ តែ​អ្វី​ដែល​ទទួល​បាន​នោះ​គឺ​វា​មិន​សាកសម​និង​កេរ្តិ៍ឈ្មោះ​នោះ​ទេ។​ រ៉ាឌី​ ក៏​អរគុណ​ដល់​អាជីព​ប្រដាល់​នេះ​ដែរ​ ដែល​បាន​ជួយ​រុញច្រាន​ខ្លួន​បាន​មក​ដល់​ពេល​នេះ។​

Facebook សែន រ៉ាឌី

គូ​រំលឹក​ថា​ សែន​ រ៉ាឌី​ ជា​អតីត​កីឡាករ​ប្រដាល់​គុន​ខ្មែរ​ជើង​ខ្លាំង​មួយ​រូប​របស់​កម្ពុជា​ ពាន​រង្វាន់​ រួម​និង​ខ្សែក្រវាត់​មិន​តិច​ទេ​ដែល​អ្នក​ប្រដាល់​រូប​នេះ​បាន​ឈ្នះ​ ហើយ​ក៏​ធ្លាប់​សាង​កេរ្តិ៍ឈ្មោះ​នៅ​ក្រៅ​ប្រទេស​ក៏​បាន​ច្រើន​ផង​ដែរ​ តែ​បច្ចុប្បន្ន​នេះ​គេ​ឈប់​ប្រកួត​យូរ​មក​ហើយ​ក្រោយ​របួស​ដៃ​ និង​ចាប់​អាជីព​ជា​អ្នក​លក់​បុក​ល្ហុង​វិញ៕

អត្ថបទ៖ នួន ស៊ីណា​