អ្នកជំនាញវាយតម្លៃផលិតអាមេរិក ណែនាំឲ្យទិញ Galaxy S7 ជាជាង iPhone 8
- 2017-10-23 08:36:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជំនាញវាយតម្លៃផលិតអាមេរិក ណែនាំឲ្យទិញ Galaxy S7 ជាជាង iPhone 8
ចន្លោះមិនឃើញ
អង្គការមិនរកប្រាក់ចំណេញ Consumer Reports ត្រូវបានគេទទួលស្គាល់ថាជាអ្នកជំនាញវាយតម្លៃលើផលិតផលបច្ចេកវិទ្យា ដែលតែងផ្ដល់នូវការណែនាំដល់អ្នកអានរបស់ខ្លួន ដោយមិនមានកាន់ជើងផលិតផលមួយឡើយ។
ក្នុងការចុះផ្សាយថ្មីមួយទាក់ទងនឹងសហគ្រាសទូរសព្ទ អង្គការនេះបានដាក់ពិន្ទុ iPhone 8 និង Galaxy S7 ចំនួន ៨០ ពិន្ទុ បន្ទាប់ពីឆ្លងកាត់ការធ្វើតេស្តរួច។ ត្បិតថាពិន្ទុស្មើគ្នាមែន ប៉ុន្តែ CR ណែនាំអ្នកអានរបស់ខ្លួនឲ្យទិញ Galaxy S7 ដែលចេញឆ្នាំ ២០១៦ ជាជាង iPhone 8។ មូលហេតុគឺដោយសារតែ Galaxy S7 មានថាមពលដែលប្រើបានយូរ និងនិយាយឆ្លើយឆ្លងគ្នាច្បាស់ល្អ។
ដោយឡែកចំពោះ Galaxy S8 និង S8+ វិញទទួលបាន ៨១ ពិន្ទុ តាមពីក្រោយដោយ LG G6 និង Galaxy Note 8 ដែលទទួលបាន ៨០ ពិន្ទុ៕