Domino សម្ពោធ​កម្មវិធី​កុម្ម៉ង់​តាម​អនឡាញ​ថ្មី ជាមួយ​ការ​បញ្ចុះ​តម្លៃ ៥០% រាល់​ថ្ងៃ

  • 2017-10-23 11:01:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Domino's Pizza បាន​បញ្ចេញ​កម្មវិធី​កុម្ម៉ង់​ភីហ្សា​ថ្មី​របស់​ខ្លួន​កាល​ពី​ព្រឹក​មិញ​នេះ ជាមួយ​ប្រូម៉ូសិន​បញ្ចុះ​តម្លៃ៥០% សម្រាប់​ភីហ្សា​ខ្នាត​កណ្ដាល និង​ធំ ព្រម​ទាំង​ឲ្យ​សំបុត្រ KidsCity ២សន្លឹក ចំពោះ​រាល់​ការ​កុម្ម៉ង់​តាម​អនឡាញ ចាប់​ពី​ថ្ងៃ​ទី២៣ តុលា ដល់ ២៣ វិច្ឆិកា ២០១៧។

លោក គួច សុខលី នាយក​គ្រប់គ្រង Domino's Pizza បាន​និយាយ​ថា ដោយ​សារ​សម័យ​នេះ មនុស្ស​និយម​ប្រើ​ប្រាស់​ទូរសព្ទ​ដើម្បី​ទិញ​ឥវ៉ាន់​ផ្សេងៗ​ជាច្រើន អ៊ីចឹង​ឥឡូវ​អ្នក​ក៏​អាច​ទិញ​ភីហ្សា​តាម​អនឡាញ​បាន​ដែរ។

បន្ថែម​ពី​នេះ ការ​ទិញ​តាម​កម្មវិធី Domino's Pizza Asia Pacific នេះ ក៏​ងាយ​ស្រួល​ជាង​ការ​កុម៉្មង់​ផ្ទាល់​ផង​ដែរ ដោយ​តម្រូវ​ឲ្យ​អ្នក​ចុះ​ឈ្មោះ​តែ​ម្ដង​ប៉ុណ្ណោះ កម្មវិធី​នឹង​ចាំ​ឈ្មោះ អាសយដ្ឋាន និង​អាហារ​ដែល​អ្នក​ចូលចិត្ត ព្រម​ទាំង​អាច​កំណត់​ម៉ោង​ទទួល​ភីហ្សា​បាន​តាម​ចិត្ត​ទៀត​ផង។

លោក គួច សុខលី បន្ថែម​ថា៖ "Domino មាន​សាខា​ទាំង​អស់ ១៤ ០០០ ទូទាំង​ពិភព​លោក ហើយ​កម្ពុជា​ជា​ប្រទេស​ដំបូង​គេ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ប្រើ​ប្រាស់​កម្មវិធី​នេះ"។

ចង់​ដឹង​ច្បាស់​ពី​ការ​ប្រើ​ប្រាស់​កម្មវិធី​កុម្ម៉ង់​នេះ មើល​របៀប​ប្រើ​ខាង​ក្រោម៖

អត្ថបទ៖ វិទូ