ប្រញាប់ឡើង! អាហារូបករណ៍១០០% ទៅសិក្សាប្រទេសអូស្ត្រាលីសម្រាប់ថ្នាក់បរិញ្ញាបត្រ
- 2017-10-27 04:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រញាប់ឡើង! អាហារូបករណ៍១០០% ទៅសិក្សាប្រទេសអូស្ត្រាលីសម្រាប់ថ្នាក់បរិញ្ញាបត្រ
ចន្លោះមិនឃើញ
ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេក្ដីជូនដំណឹងដល់សិស្សនិស្សិតទាំងអស់ ឲ្យជ្រាបថាប្រទេសអូស្ត្រាលីបានផ្ដល់អាហារូបករណ៍ ១០០% ដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យ Australian National សម្រាប់ឆ្នាំ២០១៨ ដល់និស្សិតអន្តរជាតិទាំងអស់ ក្នុងនោះក៏មានកម្ពុជាផងដែរ។
តាមសេចក្ដីជូនដំណឹងឲ្យដឹងថា អាហារូបករណ៍នេះផ្ដល់សម្រាប់តែសិក្សាជំនាញពាណិជ្ជកម្ម និងសេដ្ឋកិច្ចប៉ុណ្ណោះ ហើយសិស្សនិស្សិត ដែលបញ្ចប់ថ្នាក់វិទ្យាល័យថ្មីថ្មោង និងនិស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រជំនាញទាក់ទង អាចដាក់ពាក្យសុំអាហារូបករណ៍នេះបាន តាមរយៈ http://www.anu.edu.au និងមានរយៈពេលផុតកំណត់ទទួលពាក្យនៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ៕