ពាក្យ​២​ម៉ាត់​របស់ Herrera ធ្វើ​ឲ្យ​ Jose Mourinho ភ្ញាក់​ផ្អើល​ខ្លាំង

  • 2017-10-28 08:20:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho បាន​និយាយ​ថា​ការ​កត់​សម្គាល់​របស់ Ander Herrera បន្ទាប់​ពី​បរាជ័យ​របស់​ក្រុម​បិសាច​ក្រហម​​ក្រោម​ថ្វី​ជើង Huddersfield ២-១ ដោយ​ខ្សែ​បម្រើ​រូប​នេះ​​និយាយ​ពាក្យ​២​ម៉ាត់​ "ភាព​ថ្លៃថ្នូរ" និង "ភាព​ឆ្លាត​វៃ" បាន​ធ្វើ​ឲ្យ​លោក​ភ្ញាក់​ផ្អើល​ជា​ខ្លាំង។

Herrera និយាយ​ថា​ក្រុម Man Utd ចាញ់​ដោយសារ​តែ​ក្រុម​ម្ចាស់ផ្ទះ​បាន​បង្ហាញ​ឆន្ទៈ​ខ្ពស់​​ជាង​ក្រុម​របស់​ខ្លួន​នៅ​ក្នុង​តង់​ទី​១​ ជា​លទ្ធផល​​ពួកគេ​ក៏​ធ្វើ​បាន។

"ខ្ញុំ​មាន​ការ​ភ្ញាក់ផ្អើល​ប៉ុន្តែ​សប្បាយ​ចិត្ត​នៅ​ពេល​លឺ​ពាក្យ​ទាំង​នេះ ព្រោះ​មិន​មាន​កីឡាករ​ច្រើន​ទេ​ដែល​ទទួល​ស្គាល់​ និង សារភាព​ពី​​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​បរាជ័យ"។ Mourinho បាន​និយាយ។

បន្ទាប់​ពី​ភ្លក់​រសជាតិ​ចាញ់​ជា​លើក​ដំបូង​ក្នុង​រដូវ​កាល​នេះ ដោយ​សារ​ក្រុម​ទើប​ promote ថ្មី លោក Mourinho បាន​ព្រមាន​ដល់​កីឡាករ​របស់​ខ្លួន​ថា​វា​នឹង​មិនមែន​ជា​លើក​ចុងក្រោយ​ទេ​ ប៉ុន្តែ​ចង់​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​គាំ​ទ្រ​ថា ឥរិយាបថ​របស់​កីឡាករ​ក្នុង​ការ​ប្រកួត​ជាមួយ Huddersfield គឺ​ជា​ ករណី​ដែល​ឲ្យ​កើត​ឡើង​តែ​ម្តង​គត់៕

ប្រភព៖ Sky Sports   ប្រែសម្រួល៖ សុខ លាងហ៊ត