ថៃ គ្រងជើងឯក Futsal អាស៊ានលើកទី១៣ ស្របពេលពាននេះបង្កើតបាន១៤ដង
- 2017-11-04 04:06:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃ គ្រងជើងឯក Futsal អាស៊ានលើកទី១៣ ស្របពេលពាននេះបង្កើតបាន១៤ដង
ចន្លោះមិនឃើញ
ក្រុម Futsal ថៃ បានយកឈ្នះម៉ាឡេស៊ី ៤-៣ នៅវគ្គផ្ដាច់ព្រ័ត្រគ្រងជើងឯក លើកទី១៣ នៃពានប្រចាំតំបន់អាស៊ាន AFF Futsal championship 2017 ។ ខណៈដែល ក្រុមមីយ៉ាន់ម៉ា ឈ្នះម្ចាស់ផ្ទះ វៀតណាម ដោយបាល់កាត់សេចក្ដី ប៉េណាល់ទី ៣-៤ (២-២) បានចំណាត់ថ្នាក់លេខ៣។
AFF Futsal championship 2017 មានក្រុមចូលរួម៩ក្រុម បែងចែកជា២ពូល ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ។ ដោយក្រុមការពារតំណែងជើងឯកថៃ ពិតជាធ្វើបានល្អ ទាំងក្នុងពូលនិងឡើងវគ្គបន្ទាប់ពួកគេសុទ្ធតែមិនស្គាល់បរាជ័យទាំងអស់។ តួយ៉ាងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របានយកឈ្នះលើក្រុមមីយ៉ាន់ម៉ា ៨-៣ ឡើងទៅប៉ះក្រុមម៉ាឡេស៊ីនៅវគ្គផ្ដាច់ព្រ័ត្រ។ ប្រកួតចុងក្រោយនេះ ថៃនៅតែធ្វើបានល្អដោយអាចយកឈ្នះក្រុមម៉ាឡេ ៤-៣ លើកពានតែម្ដង។
ពានរង្វាន់ AFF Futsal championship បង្កើតឡើងបាន១៤ដងមកហើយ ដោយក្នុងនោះថៃ ឈ្នះបានដល់ទៅ១៣ដង និងឥណ្ឌូណេស៊ីបាន១ដង។ ដោយការប្រកួតនេះទៀតសោត សម្រាប់ក្រុមដែលឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងមានឱកាសបានទៅលេងពាន AFC Futsal Championship 2018 ផងដែរ៕