ដេនី ក្វាន់​ បង្ហាញ​​​ភាព​ផ្អែម​ល្ហែម​ជាមួយ​បុរស​ប្លែក​មុខ​លើកដំបូង ក្នុងថ្ងៃ​បុណ្យ​អុំទូក​​

  • 2017-11-05 02:36:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​​មក​​សាធារណជន​​ពុំ​ធ្លាប់​ឃើញ​មុខ​មាត់​គូ​ស្នេហ៍​ស្រី​ស្អាត​សិច​ស៊ី​ ដេនី ក្វាន់ ឡើយ​។ ប៉ុន្តែ​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​​​អុំទូក​រយៈ​ពេល​៣ ថ្ងៃ​នេះ​នាង​ បាន​​បង្ហាញ​​ភាព​ផ្អែម​ល្ហែម​ជា​មួយ​បុរស​ប្លែក​មុខ​ម្នាក់​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​​ក្នុង​ដំណើរ​កម្សាន្ត​​នៅ​កោះ​ឋានសួគ៌​​​។

យោង​តាម​ទំព័ហ្វេស​ប៊ុក​ឈ្មោះ​ Chann Makara បាន​​ភ្ជាប់​សារ​ និង​រូប​ថត​ផ្អែម​ល្ហែម​ជាមួយ​ ដេនី ក្វាន់ ថា៖"សម្រាក​លំហែ​កាយ​ជាមួយ​ My Honey នៅ​កោះ​ឋានសួគ៌​ Holiday have time to relax at paradise Island with my honey "។

ក្រោយ​ពី​បាន​ឃើញ​ បុរស​ឈ្មោះ​ Chann Markara បង្ហោះ​សារ​​ និង​ប្រើ​ពាក្យ​ផ្អែម​ល្ហែម​បែប​នេះ ដេនី ក្វាន់ ក៏​បាន​ Share ​បន្ត​ដោយ​​សរសេរ​ថា"ពេល​ខ្លះ​ទោះ​រវល់​យ៉ាងណា​ក៏​ដោយ​ក៏​ត្រូវ​មាន​ពេល​វេលា​ផ្ទាល់​ខ្លួន​ដែរ♥️ "។

ជុំ​វិញ​ការ​បង្ហោះ​រូប​ និង​ប្រើ​ពាក្យ​ពេចន៍​ផ្អែម​ល្ហែម​​ខាង​លើ​នេះ​​មិន​ដឹង​ថា ដេនី ក្វាន់​ និង​បុរស​ម្នាក់​ហ្នឹង​ជា​គូ​ស្នេហ៍​ និង​គ្នា​ឬ​យ៉ាង​ណា​នោះ​ទេ​ ព្រោះ​សាមី​ខ្លួន​មិន​អាច​សុំ​ការ​បក​ស្រាយ​បាន​ឡើយ​​ ដោយ​ទូរស័ព្ទ​មិន​អាច​ភ្ជាប់​ទំនាក់​ទំនង​បាន​៕​

អត្ថបទ៖ ឆុង ស៊ីណាន

រូបថត៖ ពីហ្វេសប៊ុក​

អត្ថបទថ្មី