បើក​បង្ហាញ​​អត្តសញ្ញាណ​គូ​ស្នេហ៍​ ដេនី ក្វាន់

  • 2017-11-06 05:08:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វី​ត្បិត​គូស្នេហ៍​ ដេនី ក្វាន់ មិន​មែន​ជា​ឧកញ៉ា​ ឬ ឯក​ឧត្ដម​ក្ដី​តែ​គូ​ស្នេហ៍​នាង​ជា​អ្នក​ជំនួញ​​កាន់​លុយ​រាប់​សែន​ដុល្លារ​ក្នុង​ដៃ​។​

​​​ បើ​តាម​បង​ស្រី​ ដេនី ក្វាន់ ​អ្នក​នាង​ ចោម​ ច័ន្ទ បាន​ប្រាប់​ Sabay ថា​ គូ​ស្នេហ៍​​ប្អូន​ស្រី​​ខ្លួន​ មាន​ឈ្មោះ​ថា ច័ន្ទ មករា មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​បាត់​ដំបង​ សព្វ​ថ្ងៃ​រស់​នៅ​ភ្នំពេញ​​មាន​មុខ​ជំនួញ​​ធំ​ពីរ​នៅ​ក្នុង​ដៃ​ ១​ គឺ​ជា​ថៅកែ​​លក់​ឡាន​ និង​ទី ២ ​ថៅកែ​យានដ្ឋាន​ជួស​ជុល​រថយន្ត​។

ក្រៅ​ពី​មាន​មុខ​ជំនួញ​ធំ​ៗ​នៅ​ក្នុង​ដៃ​ហើយ​នោះ​លោក ច័ន្ទ មករា ជា​​អនាគត​ស្វាមី​ ដេនី ក្វាន់ ក៏​មាន​ផ្ទះ​៣​កន្លែង​នៅ​ក្រុង​​ភ្នំពេញ​តម្លៃ​រាប់​សែន​ដុល្លារ ឯណោះ​។​ លើស​​​ពី​នេះ​ក៏​មាន​ផ្ទះ​មួយ​កន្លែង​ទៀត​នៅ​​​បុរី​វិមាន​ភ្នំពេញ​តម្លៃ​ ១៦ ម៉ឺន​ដុល្លារ​។ អ្នក​នាង ចោម ច័ន្ទ រៀបរាប់​។

នាង​បន្ថែម​ថា​ ​ចំណង​ស្នេហ៍​​ ដេនី ក្វាន់ និង​ លោក​ ច័ន្ទ មករា កើត​ឡើង​​មក​ពី​ និស្ស័យ ​​ព្រម​ទាំង​ការ​អាណិត​​ ព្រោះ​សាមី​ខ្លួន​ខាង​ប្រុស​ជា​មនុស្ស​ល្អ​ ពូកែ​យក​ចិត្ត​យក​ថ្លើម​ប្អូន​ស្រី​ខ្លួន​គ្រប់​បែប​យ៉ាង​ ហើយ​មិន​យូរ​ទេ​ពួក​គេ​ទាំង​ពីរ​នាក់​នឹង​រៀប​ការ​ជាមួយ​គ្នា​ ព្រោះ​ចាស់​ទុំ​ទាំង​សង្ខាង​បាន​ដឹង​ឮ​រួច​រាល់​អស់​ហើយ​។

“​បើ​គិត​មក​ដល់​ពេល​នេះ​ ប្អូន​ស្រី​បង​ និង​ មករា គាត់​ស្គាល់​គ្នា​បាន​រយៈ​ ២ ឆ្នាំ ហើយ​អូន​ ពេល​នេះ​ពួក​គេ​ទាំង​ពីរ​រង់ចាំ​​តែ​ពេល​វេលា​ នឹង​ថ្ងៃ​ល្អ​ដើម្បី​ចូល​រោង​ការ​។ បើ​សិន​ជា​​បាន​ថ្ងៃ​ល្អ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ ពួក​គាត់​ទាំង​ពីរ​ប្រហែល​ជា​រៀប​ការ​ឆាប់​នេះ​ដែរ​"។ បង​ស្រី​ ដេនី ក្វាន់ ថ្លែង​បញ្ជាក់​៕​​​​

អត្ថបទ៖ ឆុង ស៊ីណាន