មិន​ធម្មតាទេ! រឿង​"មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ" លើក​ពាន​ធំ​១​នៅ​ហូលីវូដ(វីដេអូ)

  • 2017-11-07 11:12:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិត​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់​ភាពយន្ត Hollywood Film Awards លើក​ទី​២១ រឿង​ខ្មែរ​ដែល​មាន​ចំណង​ជើង​ថា "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ" បាន​ទទួល​នូវ​ពាន​រង្វាន់​ដ៏​ពិសេស​មួយ​គឺ​ពាន “Hollywood Best Foreign Language Film Award” ឬ "ពាន​ភាពយន្ត​ភាសា​បរទេស​ល្អ​បំផុត"។

អ្នក​ឡើង​ទទួល​ពាន​រង្វាន់​នេះ គឺ​លោក​ស្រី Angelina Jolie ដែល​ជា​អ្នក​ដឹក​នាំ​រឿង "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ" និង​លោក​ស្រី អ៊ឹង លួង ដែល​ជា​អ្នក​និពន្ធ​សាច់​រឿង៕

អត្ថបទ៖ ឈាង.