បន្ទាប់​ពី​ ប៊ី សុធារី ​បវរកញ្ញា​២​រូប​ត្រៀម​ទៅ​ដណ្ដើម​មកុដ​អន្តរជាតិ​ខែ​ក្រោយ​នេះ

  • 2017-11-09 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ដំណើរ​ចេញ​ទៅ​​ដណ្ដើមមកុដ​អន្តរជាតិរបស់បវរកញ្ញា​ដែល​ពោរពេញ​ដោយ​ទេពកោសល្យ និង​បទ​ពិសោធន៍​ ប៊ី សុធារី នៅ​មាន​ស្រី​ស្អាត​កម្ពុជា​២​រូប​ទៀត​ ត្រៀម​ចេញ​ទៅ​ប្រកួត​ដណ្ដើម​ជយលាភីនៅ​អន្តរជាតិ​​ខែ​ធ្នូ​ឆ្នាំ​២០១៧​ខាង​មុខ​នេះ។

ព្រឹក​នេះ​ក្រុម​ហ៊ុន​ Arise Agency បាន​រៀប​ចំ​សន្និសីទ​សារព័ត៌មាន​១ ដើម្បី​ស្វាគមន៍​ការ​វិល​មក​មាតុ​ប្រទេស​វិញ​របស់​ កញ្ញា​ឯក​ផែន​ដី​កម្ពុជា អែម គុនថង​ និង​ការ​ជូន​ដំណើរ​បវរកញ្ញា​៣​រូប​ទៀត​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​​បាន​ឲ្យ​ដឹង​ថា​បវរកញ្ញា​ទាំង​៣​រូប​មាន​ដូច​ជា៖

​កញ្ញា ប៊ី សុធារី

​ម្ចាស់​មកុដ​ Miss Cambodia 2016 នឹង​ចេញ​ទៅ​ប្រកួត​ក្នុង​កម្មវិធី​ បវរកញ្ញា​ចក្រវាល ឬ Miss Universe ឆ្នាំ​២០១៧ នៅ​ទី​ក្រុង Las Vegas សហរដ្ឋអាមេរិក​ ដែល​នឹង​ធ្វើ​ឡើង​​នៅ​ថ្ងៃ​ទី​ ២៦​ខែ វិច្ឆិកា​។

កញ្ញា កឹម ស្រីកែវ

​​ម្ចាស់​តំណែង កញ្ញា​ឯក​​​រង​ទី​២ ឬ 2nd Runner Up ក្នុង​កម្មវិធី​ Miss Cambodia ឆ្នាំ​២០១៧ នឹង​ចេញ​ទៅប្រកួត​កម្មវិធី Miss Tourism International 2017 ដែល​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី ៦ ខែ​ធ្នូ នៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី។

កញ្ញា ខា អាឆានី

ស្រី​ស្អាត​ដែល​​គ្រង​តំណែង កញ្ញា​ឯក​​​រង​ទី​៤ ឬ 4th Runner Up ក្នុង​កម្មវិធី​ Miss Cambodia ឆ្នាំ​២០១៧ នឹង​ចេញ​ទៅ​ប្រកួត​ក្នុង​កម្មវិធី Miss Tourism Queen of the Year International ដែល​នឹង​រៀប​ចំឡើង​នៅ​ថ្ងៃ​ទី​២២​ ខែ​ធ្នូ​ នៅ​​ទី​ក្រុង​សៀង​ហៃ ប្រទេស​ចិន៕

អត្ថបទ៖ សុខណា