ភាពយន្តស្នាដៃសម្ដែងរបស់ Jack Ma ចេញ​ភ្លាមកក្រើក​ភ្លែត

  • 2017-11-14 06:59:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​យន្ត​ខ្នាត​ខ្លី​មួយ​ដែល​ជា​ស្នាដៃ​ដឹកនាំ​របស់តារា​សម្ដែង​ Jet Li មាន​ចំណងជើង​ថា​ “Gong Shou Dao” បាន​ចេញ​ជា​ផ្លូវ​ការ​ហើយ​ ហើយ​សន្ទុះ​នៃ​ការ​ចូល​មើល​ ពិត​ជា​មាន​ចំនួន​ច្រើន​លើសលុប។

សារ​សំខាន់​ពី​រឿង​ដែល​មាន​រយៈ​ពេល​ ២២​នាទី​ នេះ​ ចង់​បង្ហាញ​ពី​ឥទ្ធិពល​ដ៏​អស្ចារ្យ​របស់​ក្បាច់​គុន តៃជី ដែល​មាន​អាយុ​កាល​រាប់ពាន់​ឆ្នាំ។ មួយ​វិញ​ទៀត​ តាម​រយៈ​រឿង​នេះ​ដែរ ក៏​បាន​បង្ហាញ​ពី​សមត្ថភាព​ក្បាច់គុនរបស់​គ្រូ​ក្បាច់គុន ដែល​សម្ដែង​ដោយ​ Jack Ma។ Jack Ma ប៉ះ​ជាមួយ​ជើង​ខ្លាំង​មក​ពី​គ្រប់​ទិស​ទី​ ដើម្បី​ត​ទល់​កម្លាំង​គ្នា រក​ជើង​ខ្លាំង។

ដោយឡែក​ ក្រៅ​ពី​មហាសេដ្ឋី​ចិន​វ័យ​ ៥៣​ឆ្នាំ ក៏​នៅ​មាន​ជើង​ខ្លាំង​ផ្សេង​ទៀត​ រួម​មាន៖ Jet Li (លី លានជា), Donnie Yen (កុំកុំ), Wu Jiabao, Zou Shiming Jackie Heung Cho, តារា​សម្ដែង​ និងអ្នក​ប្រដាល់​ថៃ​ Tony Jaa ព្រមទាំង​កីឡាករស៊ូមូ Asashoryu Akinori​ ជា​ដើម។

Jack Ma ប្រយុទ្ធជាមួយ​ លី លានជា
Jack Ma ប្រយុទ្ធជាមួយ​ កុំកុំ
Jack Ma ប្រយុទ្ធជាមួយ​ Tony Jaa
Jack Ma ប្រយុទ្ធជាមួយ​កីឡាករស៊ូមូ Asashoryu Akinori

ក្រោយ​ចេញ​វីដេអូ​រឿង​លើគេហទំព័រ​ Fanpage របស់ Jet Li ភ្លាម ចំនួន​អ្នក​ចូល​ទស្សនា​មាន​ដល់​ទៅ​ ១​លាន​ដង​ទៅ​ហើយ។ ក្រោយ​មក​ប្រមាណ​ ៧​នាទី​ ស្រាប់​តែ​កើន​ឡើង​រហូត​ដល់​ ៧,៩លានដង។ នេះ​ចាត់​ទុក​ថា​ ភាពយន្ត​ខ្នាត​ខ្លី​មួយ​នេះ​ ដែលមាន​ការ​គាំទ្រ​មិន​ធម្មតា​មែន។

និយាយ​ពី​ លោក​ Jack Ma វិញ​ មហាជន​មួយ​ចំនួន​ច្បាស់​ជា​មិន​ទាន់​ជ្រាប​នៅ​ឡើយ​ទេ​ថា​ មុន​ក្លាយ​ជា​មហាសេដ្ឋី​ដូច​បច្ចុប្បន្ន​ លោកក៏​ធ្លាប់​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេសដែរ។ រឹត​តែ​ពិសេស​ លោក​ក៏​បាន​ហាត់​ក្បាច់​គុនអស់​រយៈ​ពេល​ជិត​ ៣០​ឆ្នាំ​ទៀត​ផង៕

ចុចអាន៖ មហាសេដ្ឋី​ Jack Ma ក្លាយ​ជា​តួឯក​ក្នុង​រឿង​ក្បាច់​គុន​ថ្មី​​

ប្រភព៖ VNReview   ប្រែ​សម្រួល៖ យី សុធារី