អ៊ីតាលី​អត់​បាន​ឡើង​លេង​ World Cup ធ្វើ​ឲ្យ​ខាត​លុយ​​ជាតិ​រាប់​រយ​លាន​ដុល្លារ

  • 2017-11-14 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ប្រធាន គណៈកម្មការ​ជាតិ​អូឡាំពិក​របស់​អ៊ីតាលី លោក Franco Carraro បាន​បង្ហើប​ឲ្យ​ដឹង​ថា ពេល​ដែល​អ៊ីតាលី​ខក​ខាន​មិន​បាន​លេង World Cup ឆ្នាំ​ក្រោយ វា​ធ្វើ​ឲ្យ​ប្រទេស​អឺរ៉ុប​មួយ​នេះ​ខាត​បង់​ចំណូល​ជាតិ​រហូត​ដល់​ទៅ​រាប់​រយ​លាន​ដុល្លារ។

លោក Carraro បាន​ប្រាប់​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ថា៖ "អ៊ីតាលី​នឹង​ខាត​បង់​ប្រាក់​ជាង ៥០០ ទៅ ៦០០​លាន​ដុល្លារ ហើយ​តួលេខ​ហ្នឹង​ជា​ទឹក​ប្រាក់​ខាត​បង់​ដោយ​ផ្ទាល់​ផង បើ​និយាយ​ពី​ការ​ខាត​មិន​ផ្ទាល់​វិញ ទិន្នន័យ​នេះ​អាច​ឡើង​រហូត​ដល់​លើស ១​ប៊ីលាន (ពាន់​លាន)​ដុល្លារ។ ច្បាស់​ណាស់​ ការ​ខាត​បង់​នេះ​អាច​លើស ១​ប៊ីលាន​ដុល្លារ"។

បាល់ទាត់​ ជា​វិស័យ​មួយ​យ៉ាង​សំខាន់​នៅ​អឺរ៉ុប ដោយ​វិស័យ​មួយ​នេះ​បាន​ជួយ​រក​ចំណូល​បាន​យ៉ាង​ច្រើន​ឲ្យ​បណ្ដា​ប្រទេស​ជា​ច្រើន​ក្នុង​ទ្វីប​មួយ​នេះ។ អ៊ីតាលី​បាន​ខក​ខាន​មិន​បាន​ឡើង​លេង​ World Cup ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​ជិត ៦០​ឆ្នាំ បន្ទាប់​ពី​ស្មើ​ជា​មួយ ស៊ុយអែត​ក្នុង​ជើង ​ទី ២ កាល​ពី​យប់​មិញ ក្រោយ​ពី​ចាញ់ ១-០​ក្នុង​ជើង​ទី​១ កាល​ពី​ថ្ងៃ​ទី​១១ កន្លង​ទៅ៕

អ៊ីតាលីធ្លាក់​ចេញពី​វគ្គជម្រុះ World Cup យប់មិញ

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី