ឧបករណ៍​ភ្លេង១០ប្រភេទ ធ្វើ​ពីឫស្សីមាន​សំនៀង​ពីរោះ​ផ្សេង​គ្នា ឯ​ឈ្មោះ​ក៏​ប្លែក​

  • 2017-11-22 23:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ឧបករណ៍​ភ្លេង​បុរាណ​ធ្វើ​ពី​ឬស្សី​ជា​ច្រើន​ប្រភេទ ដែល​មាន​ឈ្មោះ​ផ្សេង​ៗ​គ្នា និង​មាន​សំនៀង​ក៏​ពីរោះ​ផ្សេង​គ្នា។ ឧបករណ៍​ភ្លេង​ខ្មែរ​បុរាណ​ដែល​ធ្វើ​ពី​ឬស្សី​មាន​ច្រើន​ប្រភេទ​ណាស់ ​តែ Sabay សូម​លើក​យក​តែ​១០​ប្រភេទ​តែ​ប៉ុណ្ណោះ​មក​ជម្រាប​ជូន​ប្រិយមិត្ត។

ឧបករណ៍​ខ្លុយ (រូប facebook)

ឧបករណ៍​ខាង​ក្រោម​នេះ​ ប្រិយមិត្តមួយ​ចំនួន​អាច​នឹង​មិន​ដែល​ស្គាល់ អ្នក​ខ្លះ​សូម្បី​តែ​ឮ​ឈ្មោះ​តែ​ម្ដង​ក៏​មិន​ដែរផង តែ​បើ​អ្នក​ស្រាវ​ជ្រាវ​ពី​ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ ប្រាកដ​ជា​ស្គាល់​ច្បាស់​ទាំង​រូបរាង​ និង​សំនៀង​របស់​វា។

ប៉ីពក(រូប facebook)

ខាង​ក្រោម​នេះ​ជា​ឧបករណ៍​ភ្លេង​ខ្មែរ​បុរាណ​ដែល​ធ្វើ​ពី​ឬស្សី​ទាំង​១០​ប្រភេទ៖

១. រនាតឯក រនាតធុង រនាត​ថោង៖ ឧបករណ៍​នេះ​ធ្វើ​ពី​ឬស្សី​ពីងពង់។

២. ខ្លុយ៖ ធ្វើ​ពី​ឬស្សីពក ឬ ឫស្សី​ដកម៉ៃ

៣. ​ប៉ីពក៖ ធ្វើ​ពី​ឫស្សី​ពីងពង់

៤. គែន៖ ធ្វើ​ពី​ឫស្សី​ដកម៉ៃ

៥. ភ្លយ៖ ធ្វើ​ពី​ឫស្សី​ពក

៦. ហែតហូត ហេតហូតប៊ៀរតាល់ ហេតហូតពេងតាល់ ហ៊ត៖ ឧបករណ៍​នេះ​ធ្វើ​ពី​ឫស្សីពក មាន​នៅ​ខេត្ត​រតនគិរី ជន​ជាតិ​ព្រៅ​ផ្លុំ។

៧. ន្ហូម ៖ ឧបករណ៍​ផ្លុំ​ស្រដៀង​នឹង​ខ្លុយ​ដែរ តែ​សំឡេង​មិន​គ្រលួច​ដូច​ខ្លុយ​ទេ

៨. ​ប៉ីបបុស៖ តួ​ឧបករណ៍​នេះ​ធ្វើ​ពី​ឫស្សី​ពីងពង់

៩. គង​ឫស្សី៖ ឧបករណ៍​នេះ​ធ្វើ​ពី​ឫស្សី

១០. គង​ហ្គឺល៖ ធ្វើ​ពី​ឫស្សី​ខ្លឹម​តូច​ៗ

រនាត(រូប facebook)
គែន(រូបfacebook)

ឧបករណ៍​ភ្លេង​ខាង​លើ​នេះ​បាន​ដក​ស្រង់​ចេញ​ពី​សៀវភៅ "តន្ត្រី​នៅ​ប្រទេស​កម្ពុជា" ដែល​ស្រាវ​ជ្រាវ​និង​រៀបរៀង​ដោយ​អ្នក​ស្រី កែវ ណារុំ បណ្ឌិត​ទស្សនវិជ្ជា វិទ្យាសាស្ត្រ​សិល្បៈ។ លោក​អ្នក​អាច​ស្រាវ​ជ្រាវ​ពី​ឧបករណ៍​ភ្លេង​ជា​ច្រើន​ប្រភេទ​ទៀត តាម​រយៈ​សៀវភៅ​នេះ។

ចុចអាន៖

មិន​នឹក​ស្មាន​ថា ឧបករណ៍​ភ្លេង​បុរាណ​ច្នៃ​ពី​ដើម​ខ្នុរ មាន​លក្ខណៈ​ពិសេសយ៉ាង​នេះ​សោះ! មេ​ឧបករណ៍​​ភ្លេង​​បុរាណ​​ចំណាយ​ពេល​ធ្វើ​យូរ​ ឯ​តម្លៃថ្លៃ​គួរ​សម

អត្ថបទ៖ ប៉ូ សាគុន